ចិន៖ វ៉ាក់សាំង​សម្រាប់​ជំងឺ​ COVID-19 នឹង​ចាប់​ផ្ដើម​សាក​ល្បង​នៅ​ចុង​ខែ​មេសា​

213

ចិន៖ អនុរដ្ឋមន្ត្រី​វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា​ចិន​លោក ស៊ូ ណាន​ពីង (Xu Nanping)​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​វ៉ាក់សាំង​ដំបូង​បង្អស់​សម្រាប់​ជំងឺ COVID -19 ដែល​បាន​សម្លាប់​មនុស្ស​ជាង ២ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ចិន ​នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ការ​សាក​ល្បង​នៅ​ចុងខែ​មេសា​។​

លោក ស៊ូ ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​។​ លោ​ក ចូវ​គី អគ្គលេខាធិការ​រង​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​ ក៏បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ផង​ដែរ​ថា ​ក្រុមហ៊ុន​ដែល​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ឡើងវិញ ​គួរតែ​ធានា​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ត្រឹម​ត្រូវ គ្រប់គ្រាន់ និង​រក្សា​ចម្ងាយ​សុវត្ថិភាព​ក្នុង​ចំណោម​កម្មករ​៕

អត្ថបទ៖ សុខ​មាន