លោកជំទាវ ឡោក ខេង ៖ ខេត្តកំពង់ធំ​កំពុងមាន​សក្ដានុពល​ផ្នែក​ឧស្សាហកម្ម​ធន់​តូច និង​មធ្យម​

187

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង អ្នកតំណាងរាស្ត្រ ​នៃ​រដ្ឋសភា​ បាន​លើកឡើងថា ខេត្ត​កំពង់ធំ​កំពុង​មាន​សក្ដានុពល​ផ្នែក​ឧស្សាហ៍កម្ម​ធន់​តូច និង​មធ្យម ព្រមទាំង​បាន​លើក​​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រ​សើរបន្ថែមទៀត​។

នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០២០ លោកជំទាវ ឡោក ខេង ប្រធាន​គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា នឹង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណ​:​កម្ម​ការ​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម ញឹក បាន​ខេង អភិបាល​ស្ដីទី នៃ​គណ​:​អភិបាលខេត្ត​កំពង់ធំ នឹង​ប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នានា គោលបំណង​សិក្សា​ស្វែងយល់​ពី​វឌ្ឍនភាព​ នៃ​ការរីកចម្រើន និង​បញ្ហា​ប្រឈម របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការ​អនុវត្ត​ការងារ​នា​ពេល​កន្លងមក ជាពិសេស​ការងារ​ពាក់​ព័ន្ធ​វិស័យ​ទទួលបន្ទុក​របស់​គណ​:​កម្ម​ការ​។

​​​លោកជំទាវ ឡោក ខេង បាន​មានប្រសាសន៍ថា ខេត្តកំពង់ធំ ​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​តាម​វិទ្យាស្ថាន​ពហុបច្ចេកទេស វិទ្យាស្ថាន​កសិកម្ម នឹង​វិទ្យាស្ថាន​ផ្សេងៗ ដើម្បី​អោយ​ខេត្ត​កាន់​តែមាន​សក្ដានុពល​ខ្លាំង នឹង​ស្រូបយក​អ្នក​វិនិយោគិន​មក​បណ្តាក់ទុន វិ​និ យោគ​កាន់តែ​ច្រើនឡើងៗ​លើ​ផ្នែក​ឧស្សាហកម្ម សហគ្រាស​ធន់​តូច នឹង​មធ្យម ព្រមទាំង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសើរ​ថែមទៀត ។

​​​ជាមួយគ្នានេះ លោកជំទាវ ឡោក ខេង បាន​ជំរុញ​អោយ​អាជ្ញាធរខេត្ត​ បន្ត​ផ្សព្វផ្សាយ​ពី​អត្ថ​ប្រ​យោ​ជ​ន៍ការប្រើប្រាស់​ប័ណ្ណ (​ប​សស​) ប័ណ្ណ​សមធម៌​នឹង​ប័ណ្ណ​អាទិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ កម្មករ កម្ម​ការ​នារី​អោយបាន​យល់ច្បាស់​និង​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ការដុត​បំផ្លាញ​កាកសំណល់​វេជ្ជសាស្ត្រ​របស់​មន្ទីរ​ពេទ្យ​រដ្ឋ មន្ទីរពេទ្យ​ឯកជន​ទាំងអស់​អោយ​បាន​ត្រឹមត្រូវ​តាម​លក្ខណ​:​បច្ចេកទេស​។​

​​​លោកជំទាវ បាន​បន្តទៀតថា​ មន្ទីរពេទ្យបង្អែក នឹង​មណ្ឌល​សុខភាព​ខិតខំ​យកចិត្តទុកដាក់ ពង្រឹង​សមត្ថភាព​រប​ស់​ខ្លួន​ក្នុងការ​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ប្រកួតប្រជែង​ជាមួយ​មន្ទីរពេទ្យ​ឯកជន ព្រមទាំង​ចូលរួម​ជួយ​ទប់ស្កាត់ ព្យាបាល​ជំងឺ​មិនឆ្លង អោយ​កាន់​តែ​មាន​ប្រសិទ្ធិភាព ដែល​សព្វថ្ងៃនេះ ​ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​១៦៣​នាក់​ក្នុង​មួយថ្ងៃៗ​។

​ ​ឯកឧត្តម ញឹក បាន​ខេង អភិបាល​ស្តីទី​ខេត្តកំពង់ធំ បាន​មាន​ប្រសា​ស​ន៏​ថា ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​អាណត្តិ​ទី​៤​របស់​រាជ​រដ្ឋាភិ​បាល​នឹង​ដំណើរការ​កែទម្រង់​ស៊ីជម្រៅ​នៅ​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ត្រូវបាន​បន្ត​ជំរុញ​អនុវត្ត​ដោយ​ឆន្ទ​:​មុត​ស្រួច​និង​កាន់​តែ​មាន​ប្រសិទ្ធភាព​ដែល​បាន​ជះឥទ្ធិពល​ដល់​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​នៃ​ស្ថាប័នរដ្ឋ ការពង្រឹង​យុត្តិធម៌ សមធម៌​ក្នុងសង្គម​និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ព្រមទាំង​ទទួលបាន​ការ​អបអរ​សារ​ទរ​ពី​សំណាក់​ប្រជាជន​ផងដែរ​៕