WHO ផ្ដល់​​ព័ត៌មាន​ថ្មី​ស្តី​អំពី​ការ​រីក​រាល​ដាល​សកល​នៃ​វីរុស​ Covid-19

161

ស្វីស៖ វីរុស​ថ្មី​នេះ​បាន​រីក​រាល​ដាល​​មាន​វិសាល​ភាព​កាន់​តែ​ធំធេង ​​នៃ​ពិភពលោក​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​ក្រុម​មន្ត្រី​​នៅ​​ក្នុង​​​តំបន់​អឺរ៉ុប និង​មជ្ឈិមបូព៌ា​​កំពុង​ព្យាយាម​​ទប់​ស្កាត់​ ​ការ​រីក​​សាយ​នៃ​ការ​ផ្ទុះ​ឡើង​ដែល​បង្ហាញ​​នូវ​សញ្ញា​​នានា​ នៃ​ភាព​​ធូរស្រាល​​ចំណុច​​កណ្ដាល​​ប្រទេស​ចិន ប៉ុន្តែ​​បាន​បង្ក​ការ​គំរាម​​កំហែង​​កាន់​តែ​មាន​​វិសាល​ភាព​ធំ​​ឡើង។

យោង​តាម​​ប្រធាន​​អង្គការ​សុខភាព​ពិភពលោក​​ហៅ​ថា WHO លោក Tedros Adhanom Ghebreyesus ទោះ​បី​​វីរុស​​មាន​កម្លាំង​​ពង្រីក​ខ្លួន​ក៏​ដោយ​ក៏ WHO នៅ​តែ​​ឆាប់​ប្រកាស​អំពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​​នេះ​ដែរ។ លោក Tedros បាន​ប្រាប់​ភ្នាក់ងារ​​ផ្សព្វផ្សាយ​ព័ត៌មាន ​​កាល​ពី​ថ្ងៃ​​ចន្ទ​នៅ​ទីក្រុង​ហ្សឺណែវ​ថា ការ​ប្រើ​ប្រាស់​​ពាក្យ​ ”​ការ​រីក​រាល​ដាល​ធំ​ធេង​​នា​ពេល​បច្ចុប្បន្ន​​មិន​សម​នឹង​ការ​ពិត​ទេ ប៉ុន្តែ​វា​ពិត​ជា​អាច​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច”។ ​នៅ​ពេល​​ដែល​ត្រូវ​បាន​សួរ​អំពី​​ការ​កើន​ឡើង​យ៉ាង​គំហុក​ ​នៃ​ការ​ឆ្លង​រាល​ដាល​​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ នាយក​កម្ម​វិធី​​ភាព​អាសន្ន​របស់​អង្គការ​​សុខភាព​ពិភព​លោក​​ ម៉ៃឃើល រ៉ៃអិន បាន​ព្រមាន​ថា ​នៅ​ក្នុង​រលក​​ទី១ ត្រូវ​បាន​រាយការណ៍​ពី​ប្រទេស​មួយ​ អាច​មាន​​ការ​កើន​ឡើង​នៃ​អ្នក​បាត់បង់​ជីវិត​​តែ​ប៉ុណ្ណោះ ដូច្នេះ​​វា​អាច​ជា​ការ​បំផ្លើស​​ទៅ​វិញ។ ​លោក រ៉ៃអិន បាន​និយាយ​ថា ​ក្រុម​ការងារ​​​មក​ពី​ WHO អាច​ទៅ​ដល់​ប្រទេស​អ៊ីរ៉ង់​​នៅ​ថ្ងៃ​អង្គារ​នេះ។ រដ្ឋាភិបាល​​អ៊ីរ៉ង់​បាន​និយាយ​កាល​ពី​​ចន្ទ​ថា មនុស្ស ១២នាក់​បាន​បាត់បង់​ជីវិត​​នៅ​ទូ​ទាំង​ប្រទេស​​នេះ​ពី​ការ​ឆ្លង​វីរុស​​ថ្មី ដោយ​ច្រាន​ចោល​ការ​អះអាង​​តួ​លេខ​ អ្នក​បាត់បង់​ជីវិត​មាន​ចំនួន​ច្រើន​​ជាង​នេះ ដោយ​សមាជិក​សភា​មក​ពី​ទីក្រុង​កូម ជា​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះ​វីរុស​​ក្នុង​ប្រទេស​នេះ៕​

អត្ថបទ៖ រិទ្ធី