ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​៖ រាជ​រដ្ឋាភិ​បាល​កម្ពុជា​​ជា​អ្នក​ផ្តល់​ថវិកា​ច្រើន​ជាង​គេ​ក្នុង​ការ​បោស​សម្អាត​មីន នៅ​កម្ពុជា

176

បាត់ដំបង៖ នៅ​ព្រឹក​ថ្ងៃទី​២៥​ ខែ​កុម្ភៈ ​ឆ្នាំ២០២០ ​ឯក​ឧត្តម ​ទេសរដ្ឋ​មន្ត្រី ​លី ​ធុជ អនុ​ប្រធាន​ទី១​អាជ្ញា​ធរ​មីន​តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ឯក​ឧត្តម​ Pablo​ Chiho ​Kang ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលីប្រ​ចាំនៅ​កម្ពុជា​ និង​លោក​Nick ​Beresford​ អ្នក​តំណាង​អង្គការ​UNDP​ប្រចាំ​កម្ពុជា​បាន​អញ្ជើញ​ចុះ​ជួបសំណេះសំ​ណាល​ជា​មួយ​ប្រជាពល​រដ្ឋដែល​ជាអ្នក​ទទួល​ផល​ពីដីបោស​សម្អាត​មីន​រួច ​និង​ពិនិត្យ​កិច្ច​ប្រតិបត្តិ​ការ​របោស​សម្អាត​មីន​ដោយ​ស៊ីម៉ាក់​ស្ថិត​ក្នុង ភូមិ​ដូន​ត្រឹក ​ឃុំ​តាសាញ ស្រុក​សំឡូត ​ខេត្ត​បាត់ដំបង​។


ពិធី​សំណេះ​សំណាល​មាន​ការ​អញ្ញើញ​ចូលរួម​ពី​ឯកឧត្ដម ​ ហេង ​ រតនា ​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជា​អគ្គ​នាយក​មជ្ឈមណ្ឌល​ស៊ីម៉ាក់,​ឯកឧត្ដម ហឿង ​សុគន្ធ អភិបាល​រង​ខេត្ត​បាត់​ដំបង​ថ្នាក់ ដឹក​នាំ​អាជ្ញាធរ​មីន​អង្គភាព​ម៉ាពូ​ប្រតិ​បត្តិករស៊ី​ម៉ាក់ ​អាជ្ញាធរ​មូល​ដ្ឋាន ​និង​ប្រជាពល​រដ្ឋ​អ្នក​ទទួល​ផល​ផង ​ដែរ​។
ឯក​ឧត្តម​ Pablo Chiho Kang ឯកអគ្គ​រដ្ឋ​ទូតអូស្ត្រាលីប្រ​ចាំនៅកម្ពុជា ​បានមាន​ប្រសាស​ន៍ថា ​ប្រទេស​អូស្ត្រាលី​ គឺជាដៃគូ​ជួយដ​ល់វិស័យ​សកម្មភាព​មីន ​ហើយ​អូស្ត្រាលី នឹង​បន្ត​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​គោល​ដៅ​គ្មាន​មីនត្រឹម​ឆ្នាំ​២០២៥​។​ជាមួយ​គ្នា​នេះ ​ឯក​ឧត្តម ​Pablo​ Chiho ​Kang បាន​ចាត់ ទុក​ថា ​រាជ​រដ្ឋាភិបាល​កម្ពុជា​គឺជា​អ្នក​បរិច្ចាគ​ថវិកា​ច្រើន​ជាង​គេ​ក្នុង​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​។
ក្នុង​នាមជា​ដៃ​គូ​អភិវឌ្ឍន៍ ​លោក ​Nick Beresford​ អ្នក​តំណាងUNDPប្រចាំ​នៅកម្ពុជា​មាន​ការ​សប្បាយ រីក​រាយ​ដោយឃើញ​ដីបោស​សម្អាត​មីនរួច ត្រូវបាន​ប្រជាពល​រដ្ឋ ប្រើប្រាស់អ​ស់​លទ្ធភាព​សម្រាប់​ដាំ​ដុះ​ដើម្បីលើក ​ស្ទួយ​ជីវភាព​គ្រួសារ ​និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​។
ក្នុង​នាម​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី និងជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី លី ធុជ ​បាន​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ​ដែល​បាន​ចូលរួម​ការ​ងារ បោស​សម្អាត​មីន ​មនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩៤​ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បាន ចាត់ ទុក អូស្ត្រាលី គឺជា ដៃ គូ ដ៏មាន សារសំខាន់ មួយ ចូលរួម ការ ងារ បោស សម្អាត មីន មនុស្ស ធម៌ នៅ កម្ពុជា និងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។
ឯក ឧត្ដម ទេសរដ្ឋមន្រ្តី បាន បញ្ជាក់ បន្ថែម ថា ប្រទេស អូស្ត្រាលី គឺជាម្ចាស់ ជំនួយ ធំជាងគេ ក្នុង គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដែលគម្រោងនេះ បាននឹងកំពុងជួយដល់ការ បោសសម្អាតមីននៅក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ផង ដែរ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ក្នុង នាម សម្តេច តេជោ ប្រធាន អាជ្ញាធរ មីន បាន ថ្លែង អរគុណ យ៉ាង ជ្រាលជ្រៅ ជូន ចំពោះ ប្រតិបត្តិករ ស៊ីម៉ាក់ ទាំង អស់ ដែល បាន រំដោះ និង ប្រែ ក្លាយ ផ្ទៃ ដី មាន ការ គម្រាម កំហែង ដោយ សារ មីន ទៅ ជា ដី មាន សុវត្ថិភាព ជូន បងប្អូន ប្រជាពលរដ្ឋ សម្រាប់ សាង សង់ លំនៅឋាន និង ការបង្ក បង្កើន ផល ព្រម ទាំង ចាត់ ទុក ពួក គាត់ គឺ ជា វីរនារី និង វីរបុរស ដោះ មីន និង ជួយ សង្រ្គោះ ជីវិត មនុស្ស ពី ការ គម្រាម កំហែង ដោយ សារ មីន និង សំណល់ ជាតិ ផ្ទះ ពី សង្គ្រាម ផង ដែរ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បាន ថ្លែង អរគុណ យ៉ាង ជ្រាល ជ្រៅ ជូន ចំពោះ អាជ្ញាធរ ខេត្ត បាត់ដំបង គ្រប់ លំដាប់ ថ្នាក់ ដែល បាន ចូលរួម សហការ និង សម្រប សម្រួល ដល់ ការ ងារ សកម្មភាព មីន ក្នុង ខេត្ត នា ពេល កន្លង មក៕