កូរ៉េខាងត្បូង​រាយការណ៍​ការ​ឆ្លង​ជំងឺ​ COVID-9 ៧០​ករណី​បន្ថែម​ទៀត ខណៈចំនួន​សរុប​ឡើង​ដល់​ ៨៩៣​ករណី

160

កូរ៉េខាងត្បូង៖ ប្រទេស​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ថា ​ការ​ឆ្លង​ជំងឺ ​COVID-19​ ចំនួន ៧០​ករណី​ទៀត​ត្រូវ​បាន​បញ្ជាក់​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ដែល​នាំ​ឲ្យ​មាន​ចំនួន​សរុប​ឡើង​ដល់​ ៨៩៣​ករណី​។ តួ​លេខ​ដែល​បាន​វិវឌ្ឍន៍​នៅ​លើ​គេហទំព័រ​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង (KCDC) បាន​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​នេះ​ដល់ ២៣១​ករណី ដែល​ជា​កម្រិត​ខ្ពស់​បំផុត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។​

មនុស្ស​ ២នាក់​ទៀត​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ច័ន្ទ​ដោយសារ​ជំងឺ​នេះ​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​ឡើង​ដល់ ៨​នាក់​។​ ប្រធានាធិបតីកូរ៉េខាងត្បូងលោក ​មូ​ន​ ជេ​អ៊ី​ន ​ក៏បាន​ទទូច​ផង​ដែរ​ដល់​ក្រុម​មន្ត្រី​កុំ​ឲ្យ​ស្ទាក់​ស្ទើរ ​ក្នុង​ការ​ចាត់​វិធាន​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​៕

អត្ថបទ៖ សុខ​មាន