ចិន​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ COVID-19 ២៧.៣២៣​នាក់​ចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះ​ស្បើយ​

141

ចិន៖ អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​​នេះ​ថា​ អ្នកជំងឺ​សរុប​ចំនួន ២៧.៣២៣​នាក់​ដែល​ឆ្លង​ COVID-19​ នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ បន្ទាប់ពី​បានជា​សះ​ស្បើយ​កាលពី​​ថ្ងៃ​ច័ន្ទម្សិលមិញ​។​

គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​ នៅ​ក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់​ខ្លួន​ថា ​កាលពី​ថ្ងៃ​ច័ន្ទ​ថា មនុស្ស​ចំនួន ២.៥៨៩​នាក់​បាន​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​ជា​សះស្បើយ​។ កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​មនុស្ស​សរុប​ចំនួន ២,៦៦៣នាក់​បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​នេះ​ ហើយការ​ឆ្លង​ចំនួន ​៧៧.៦៥៨ករណី​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ការ​ឆ្លង​ជំងឺ​ថ្មី​ COVID-19 នៅ​ក្នុង​តំបន់​ចំនួន ៣១ របស់​ខេត្ត​ និង​អង្គភាព​ផលិតកម្ម​ និង​សំណង់​ស៊ីន​ជាំ​ង​នៅ​ចិនដីគោក​​៕

អត្ថបទ៖ សុខ​មាន