នាយក​រដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត​លា​លែង​ពី​តំណែង បន្ទាប់​ពី​បញ្ហា​អស្ថិរភាព​ខាង​នយោបាយ​

159

ទី​ម័​រ​ខាងកើត៖ លោកនាយក​រដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត​ បាន​ផ្ញើ​លិខិត​លាលែង​ពី​តំណែង​ទៅកាន់​ប្រធានាធិបតី ​នៅ​ពេល​ដែល​ប្រទេស​អាស៊ី​ដ៏​តូច​មួយ​នេះប្រឈម​នឹង​អស្ថិរភាព​នយោបាយ​ថ្មី ​បន្ទាប់ពី​ការ​ដួល​រលំ​នៃ​ក្រុមចម្រុះ​គាំទ្រ​លោក​នៅ​ក្នុង​សភា​។ ​នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​នៅ​ថ្ងៃ​អង្គារ​​នេះ​។

លោក Taur Matan Ruak បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​ជួប​ជាមួយ​ប្រធានាធិបតី Francisco Guterres ថា លោក​បាន​ផ្ញើ​លិខិត​លាលែង​ពី​តំណែង​ទៅ​ប្រធានាធិបតី​ហើយ។ លោក​បាន​និយាយ​ថា ​លោក​បាន​ត្រៀម​ខ្លួន​នៅ​ក្នុង​ការិយាល័យ ​រហូត​ដល់​ការលាលែង​ពី​តំណែង​ត្រូវ​បាន​ទទួល​យក ​ដើម្បី​ធានា​នូវ​សកម្មភាព​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​៕

អត្ថបទ៖ សុខ​មាន