​Ronaldinho នឹង​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ក្នុងប្រទេស​ប៉ា​រ៉ា​ហ្កា​យ​

94153

បាល់ទាត់៖ ​ចៅក្រម​នៅ​ប៉ា​រ៉ា​ហ្គា​យ Clara Ruiz Díaz​ បាន​សំរេច​ថា​ តារា​បាល់ទាត់ Ronaldinho និង​ប្អូនប្រុស​របស់​គាត់​នឹង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ នៅ​ពេល​កំពុង​ស្ថិត​ក្នុង​កា​រ​ស៊ើបអង្កេត​ បន្ទាប់ពី​បាន​ចូល​ប្រទេស​ដោយ​មាន​ឯកសារ​ក្លែងបន្លំ​។​ កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​សុក្រ ​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​ប៉ា​រ៉ា​ហ្គា​យ ​ពី​បទ​ចូល​ប្រទេស​ដោយមាន​ឯកសារ​ក្លែងបន្លំ​។

​​មេធាវី​របស់ Ronaldinho បាន​ស្នើ​សុំ​ឱ្យ​មានការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ​ប៉ុន្តែ​ចៅក្រម​បាន​និយាយ​ថា ​ពួកគេ​មិន​បាន​ផ្តល់​ឯកសារ​ណាមួយ​ដើម្បី​បញ្ជាក់​ថា ​បងប្អូន​នឹង​មិន​រត់ចេញ​ពី​ប៉ា​រ៉ា​ហ្គា​យ​ មុន​ពេល​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​បញ្ចប់​។​ ​Ronaldinho បាន​និយាយ​ថា​ ពួកគេ​បាន​មក ​Asunción ​ក្នុង​ហេតុផល​អាជីវកម្ម​។ ​​Ronaldinho ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ ២​ដង ធ្លាប់​ជា​កីឡាករ​អាជីព​ចុងក្រោយ​នៅ​ឆ្នាំ២០១៥ បន្ទាប់ពី​អាជីព​ដ៏​អស្ចារ្យ​ដែល​រួម​មានការ​ឈ្នះ World Cup ឆ្នាំ​២០០២ និង​ការ​ប្រកប​អាជីព​នៅ​ក្លិប​យក្ស​អឺរ៉ុប Paris Saint-Germain, Barcelona និង AC Milan

អត្ថបទ​៖​នាង សុភា​វុ​ធ