Robert Lewandowski ស៊ុត​ ២គ្រាប់​ឲ្យ​ Bayern Munich ឈ្នះ​លើក​ដំបូង​ក្នុង​ ៥ប្រកួត​ចុងក្រោយ​

978

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski រក​បាន​ពីរ​គ្រាប់​ម្នាក់ឯង ខណៈ​ដែល Bayern Munich យកឈ្នះ Wolfsburg 3-1 ស្គាល់​ជ័យជំនះ​ដំបូង​ក្នុង​ប្រាំ​ប្រកួត​ចុងក្រោយ​។

​​អតីត​កីឡាករ​របស់ Borussia Dortmund រូប​នេះ​រក​បាន​មួយ​តង់​មួយ​គ្រា​ប់ ពោល​គឺ​មួយ​គ្រាប់​នៅ​នាទី​ទី30 និងមួយ​គ្រាប់​ទៀត​នៅ​ដើម​តង់​ទី​ពីរ​នាទី​ទី48​។ ​ក្រុម​ភ្ញៀវ Bayern Munich បាន​បាត់បង់​កីឡាករ​ម្នាក់​បន្ទាប់ពី Arjen Robben​ ទទួល​បាន​កាត​លឿង​ទី​ពីរ​បណ្ដេញ​ចេញពី​ការប្រកួត ធ្វើ​អោយ​ម្ចាស់ផ្ទះ Wolfsburg តាម​បាន​មួយ​គ្រាប់​វិញ​នាទី​ទី63 ដោយ WoutWeghorst​។ ​យ៉ាងណាក៏ដោយ James Rodriguez ជា​អ្នក​បញ្ចប់​ក្តី​សង្ឃឹម​តាម​ស្មើ​របស់​ម្ចាស់ផ្ទះ​ ក្រោយ​ស៊ុត​គ្រាប់​ធានាជ័យជំនះ​អោយ Bayern Munich នៅ​នាទី​ទី72​។

​​បី​ពិន្ទុ​នេះ Bayern Munich ធ្វើ​អោយ Bayern Munich ឡើង​មក​លេខ4 ក្នុង​តារាង​ក្រោយ 8សប្ដាហ៍ តែ​បន្ត​ដេញ​តាម​ក្រុម​កំពូល​តារាង Borussia Dortmund បួន​ពិន្ទុ​ដដែល បន្ទាប់ពី​ក្រុម​ដែល​កំពុង In-Form មួយ​នេះ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Stuttgart 4-0៕
​អត្ថបទ​៖​នាង សុភា​វុ​ធ