ក្រប​ខណ្ឌ​បាល់ទាត់​អាល្លឺម៉ង់ Bundesliga​ ប្រកាស​បន្ត​ផ្អាក​រហូតដល់​ថ្ងៃ​ទី​៣០​ ខែ​មេសា​ដោយសារ Covid-19

52

បាល់ទាត់៖ ជាមួយ​វិបត្តិ​នៃ​ការ​រាតត្បាត​ដោយ​វីរុស​កូ​វីដ​១៩​ ពាសពេញ​ទ្វីប​អឺរ៉ុប​នោះ​ក្រប​ខណ្ឌ​បាល់ទាត់​អាល្លឺម៉ង់ Bundesliga ឯណេះ​វិញ​ក៏បាន​បន្ត​ប្រកាស​ពី​ការ​ផ្អាក​ការប្រកួត​របស់​ខ្លួន រ​ហូត​ដល់​ដំណាច់​ខែ​មេសា​ខាងមុខនេះ​ផង​ដែរ​។​

ស្ថាប័ន​លី​គ​បាល់ទាត់​អាល្លឺម៉ង់ (DFL) បាន​បន្ត​ពន្យារពេល​ សម្រាប់​ការ​ផ្អាក​ការប្រកួត​លី​គ​បាល់ទាត់​ទាំងពីរ​កម្រិត​គឺ Bundesliga និង​ Bundesliga ២​រហូតដល់​ថ្ងៃ​ទី​៣០​ ខែ​មេសា​ បន្ទាប់ពី​កិច្ចប្រជុំ​មួយ​កាល​ពី​ពេល​ដើមខែ​មីនា​ បានសម្រេច​កំណត់​ការ​ផ្អាក​លី​គ​កំពូល​ត្រឹម​ថ្ងៃ​ទី​២​ ខែ​មេសា​ប៉ុណ្ណោះ​។ ​បើ​តាម​សេចក្ដី​ថ្លែង​ការ​ផ្លូវការ​មួយ​បាន​ឱ្យ​ប្រកាស​ថា​ “​គណៈ​ប្រធាន​នៃ​ស្ថាប័ន​បាល់ទាត់​អាល្លឺម៉ង់ (DFL) យល់ថា ​ការ​គ្រោង​ទុក​នឹង​ជម្រើស​នានា​ នៃ​ការ​បន្ត​សកម្មភាព​បាល់​ទាត់​របស់​យើង​ ដែល​ពឹង​ផ្អែកលើ​កត្តា​ជុំវិញ​ផង​ដែរ​នោះ​ហាក់​មាន​ឧបសគ្គ​ ដោយសារតែ​ការ​បន្ត​រីក​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​នេះ​។​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ខាងលើ ​គណៈ​ប្រតិបត្តិ​បានសម្រេច​ផ្តល់​យោបល់​ពី​ការ​ផ្អាក​បន្ត​ទៀត​ នៃ​ការប្រកួត​ទាំងអស់​នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល Bundesliga ក៏ដូចជា​ក្រប​ខណ្ឌ​ទី​២ Bundesliga 2 យ៉ាងហោចណាស់​ដល់​ថ្ងៃ​ទី​៣០​ ខែ​មេសា​ខាងមុខនេះ​”៕