ក្រុម​វិនិយោគិន​និយាយ​ថា​ ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ឆាប់​ពេក​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​មនុស្ស ​និង​ទីផ្សារ​

58

អាមេរិក៖ ក្រុម​វិនិយោគិន​មួយ​ចំនួន​បាន​និយាយ​ថា​ បំណង​ប្រាថ្នា​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់​ ត្រាំ​ ក្នុង​ការ​បើក​សេដ្ឋកិច្ច​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ បើ​ទោះ​បី​ជា​មាន​សញ្ញា​ថា​ ជំងឺ COVID-19 ​នៅតែ​បន្ត​រីក​រាលដាល​អាច​ជះឥទ្ធិពល​អាក្រក់​ ដោយមាន​អ្នក​ស្លាប់​កើន​ឡើង​ខ្ពស់​ ហើយ​ពលរដ្ឋ​នៅ​តែ​មាន​ការ​បារម្ភ​ក្នុង​ការ​ធ្វើដំណើរ​ចេញ​ក្រៅ​។

ទីផ្សារ​នានា​របស់​សហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​រង្គោះរង្គើ ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺនៅ​ក្នុង​ប្រទេស​ ខណៈ​ដែល​រដ្ឋ​នានា​បាន​បិទ​ផ្នែក​ខ្លះ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​។​ លោក ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​នៅ​ចុង​បញ្ចប់​នៃ​ការ​បិទ​រយៈពេល ១៥​ថ្ងៃ​ដែល​នឹង​បន្ត​រហូតដល់​ចុងខែ​នេះ​ថា យើង​នឹង​សម្រេច​ចិត្ត​ថា ​តើ​ផ្លូវ​មួយ​ណា​ដែល​យើង​ចង់​ទៅ​”។​ កាលពី​សប្ដាហ៍​មុន​លោក ត្រាំ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក​ បញ្ឈប់​សកម្មភាព​សង្គម​ភាគច្រើន​រយៈពេល ១៥​ថ្ងៃ​។ គេ​មិនទាន់​ច្បាស់​ថា ​តើ​អំណាច​អ្វី​ដែល​ធ្វើ​ឲ្យ​លោក ត្រាំ ចង់​បង្វែរ​សេដ្ឋកិច្ច​ត្រឡប់មកវិញ​តាមរយៈ​ក្រឹត្យ​របស់​លោក​៕

អត្ថបទ៖ សុខ​មាន