ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ COVID-19 ​នៅ​អាហ្វ្រិក​ឡើង​ដល់ ​៥៨​នាក់ ខណៈ​មាន​ករណី​ឆ្លង​ចំនួន ១.៧៨៨​នាក់​ក្នុង​ប្រទេស​ចំនួន ៤៣

41

អាហ្វ្រិក៖ មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​អាហ្វ្រិក ​(Africa CDC) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្កា​រថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19​ ដែល​នៅតែ​បន្ត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​បាន​ឡើង​ដល់ ​៥៨​នាក់ ខណៈ​ករណី​ធ្វើតេស្ត​វិជ្ជមាន​ឡើង​ដល់​ជាង ១៧៨៨នាក់​គិត​ត្រឹម​ថ្ងៃ​អង្គារ​។

មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ​អាហ្វ្រិក ជាទី​ភ្នាក់ងារ​ជំនាញ​នៃ​សហជីព​អាហ្វ្រិក ដែល​មាន​សមាជិក​ចំនួន​ ៥៥​ប្រទេសនៅ​ក្នុង​ការវិវឌ្ឍន៍​ស្ថានភាព​ចុងក្រោយ​បំផុត បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ដោយ​បង្ហាញ​ថា ប្រទេស​ចំនួន​ ១៣​នៅ​តំបន់​អាហ្វ្រិកបាន​រាយការណ៍​ ការ​ស្លាប់​ដោយសារ​ជំងឺរាតត្បាត​សកល ​COVID-19 ចំនួន​ ៥៨​នាក់។​ យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​អាហ្វ្រិក បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត រួមមានអាហ្វ្រិក​ខាងត្បូង​ដែល​មានការ​ឆ្លង​ចំនួន ​៤០២​ករណី​។ អេ​ហ្ស៊ី​ប ៣៣៦​ករណី, អាល់​ហ្ស៊េ​រី​ ២៣០​ករណី និង​ម៉ា​រ៉ុ​ក​ចំនួន ១៣៤​ករណី គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៤​ ខែ​មីនា​។ ទីភ្នាក់ងារ​គ្រប់គ្រង​ និង​បង្ការ​ជំងឺរបស់​ទ្វីប​នេះ​ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មនុស្ស​ចំនួន ​១៨៤​នាក់​ដែល​បាន​ឆ្លង​ជំងឺ ​COVID-19 បាន​រក​ឃើញ​នៅ​ទូទាំង​ប្រទេស​ចំនួន ​១១៕

អត្ថបទ៖ សុខ​មាន