ខេត្ត​ហ៊ូ​ប៉ី​ដក​បម្រាម​ ខណៈ​ចិន​រាយ​ការណ៍​ថា​ពុំ​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ ​COVID-19​ ក្នុង​ស្រុក​

52

ចិន៖ ប្រទេស​ចិន​បាន​ដក​ការ​រឹត​បន្តឹង​ដ៏​រឹតត្បិត​នានា ​នៅ​ក្នុង​ខេត្ត​ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះ​ជំងឺ​ COVID-19 នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​បិទ​រយៈ​ពេល​ជាច្រើន​ខែ​ ខណៈ​ដែល​ប្រទេស​នេះ​បាន​រាយ​ការណ៍​ថា ​ពុំ​មាន​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ណាមួយ​នោះ​ទេ​។

គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​ថា​ ប៉ុន្តែ​មានការ​ឆ្លង​នាំចូល​ចំនួន ​៤៧​ករណី​ផ្សេងទៀត​មកពី​បរទេស ខណៈ​ចំនួន​ករណី​ឆ្លង​នាំចូល​ទៅ​ក្នុង​ប្រទេស​នេះ​បន្ត​កើន​ឡើង។​ យោង​តាម​ក្រសួង​ការបរទេស​ករណី​ឆ្លង​នាំចូល​សរុប​ចំនួន ៤៧៤​នាក់ ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​នៅ​ក្នុង​ប្រទេស​ចិន ភាគច្រើន​ជា​ជនជាតិ​ចិន​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​។​ ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ​ការ​បិទ​នេះ​នឹង​ត្រូវ​បើក​វិញ​នៅ​ខេត្ត​ហ៊ូ​ប៊ី​ ដែល​មាន​ប្រជាជន​ជាង​ ៥០​លាន​នាក់ ដោយ​ប្រជាពលរដ្ឋ​ពេលនេះ​អាច​អនុញ្ញាត​ឲ្យ​ចាកចេញ ប្រសិនបើ​មាន​សុខភាព​ល្អ អាកាសយានដ្ឋាន ​និង​ស្ថានីយ​រថភ្លើង​មួយ​ចំនួន​កំពុង​បើក​ឡើងវិញ៕

អត្ថបទ៖ សុខ​មាន