កូរ៉េខាងត្បូង​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19​ ចំនួន​ ១០០​នាក់ និង​រឹត​បន្តឹង​អ្នក​ដំណើរ​អាមេរិក​

55

កូរ៉េខាងត្បូង​៖ មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ក​ការ​ជំងឺ​កូរ៉េខាងត្បូង​បាន​និយាយ​ថា កូរ៉េខាងត្បូង​បាន​រាយ​ការណ៍​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ​១០០​នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​ ៩១៣៧​នាក់ និង​អ្នក​ស្លាប់​មាន ​១២៦​នាក់។​

មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ក​ការ​ជំងឺ​កូរ៉េខាងត្បូង​បាន​បង្ហាញ​ទិន្នន័យ​ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំង​អស់​នោះ​មាន​ ៣៤​នាក់​ជា​អ្នកដំណើរ​។​ កូរ៉េខាងត្បូង​បាន​និយាយ​ថា ខ្លួន​នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​តាម​ព្រំដែន​ សម្រាប់​អ្នក​ដំណើរ​មកពី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដោយសារ​ក្ដី​បារម្ភ​កើន​ឡើង​ជុំវិញ​ករណី​ឆ្លង​នាំចូល​ជំងឺ​ COVID-19 បើ​ទោះ​បី​ជា​ការ​ឆ្លង​ក្នុងស្រុក​បាន​ថយ​ចុះ​ហើយ​ក៏​ដោយ៕

អត្ថបទ៖ សុខ​មាន