អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ មួយ​ល្វែងផ្ទះ បង្ក​អោយមាន​មនុស្ស​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល ០​៥​នាក់

505

ភ្នំពេញ​៖ មាន​ករណី​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ លក់​អីវ៉ាន់ មួយ​ល្វែងផ្ទះ បង្ក​អោយ​មាន​យាយ​ចំណាស់​ម្នាក់​ស្លាប់​នៅក្នុង​ផ្ទះ និង​មនុស្ស​ប្រុស​ស្រី​៥​នាក់ រងរបួស​ធ្ងន់​ស្រាល បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ និង​សមត្ថកិច្ច​ពន្លត់​អគ្គីភ័យ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​។​

ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ នៅ​រាម​បណ្ដោយ​ផ្លូវ​លេខ​២២១ កែវ​និង​ផ្លូវ​លេខ​១៤៦ មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្ទះកើត​ហេតុ​ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​កើត គឺ​ផ្ទះ​ត្រូវ​ភ្លើង​ឆាបឆេះ ជា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​លក់ដូរ អីវ៉ាន់​ចាប់ហួយ រួមមាន​លក់​សាំង ច្រក​ដប​ផងដែរ អគ្គីភ័យ​នេះ​កើតឡើង ​គឺ​ដោយសារតែ​រលំ​ដប​សាំង បង្ក​ជា​អណ្ដាតភ្លើង​ឆាប់​យ៉ាង​រហ័ស ឆេះ​ពេញ​ផ្ទះ​តែម្ដង ខណៈ​នោះ​ប្រជាពលរដ្ឋ បាន​យក​បំពង់​ពន្លត់​អគ្គីភ័យ​ជួយ​បាញ់​ពន្លត់​តែ​មិនអាច​គ្រប់គ្រង​បាន ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គីភ័យ​និង​សង្គ្រោះ​បាន​មកដល់​កន្លែង​កើតហេតុ​ជួយ​បាញ់​ពន្លត់​ជា​ស្ថាពរ​។​

លោក វរសេនីយ៍ឯក ព្រហ្ម យ៉​ន់ នាយការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​អោយ​ដឹង​ផងដែរ ក្នុង​ហេតុ​ការ​នេះ គឺ​គួរអោយ​សោកស្ដាយ​មែន​តែ​ន ដោយ​បង្ក​អោយមាន​មនុស្ស​ចំណាស់​ម្នាក់​ស្លាប់ អាយុ​ប្រហែស​ជាង​៧០​ឆ្នាំ នៅ​ក្នុង​ផ្ទះកើតហេតុ​នៅ​ជាន់​លើ និង​មនុស្ស​ប្រុស​ស្រី​៣​នាក់ ក្នុង​នោះ ស្រី ​២​នាក់​និង​ប្រុស​ម្នាក់ រងរបួស​ធ្ងន់​ស្រា​ល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

លោក នាយការិយាល័យ បានបញ្ជាក់​ផងដែរ ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​ដើម្បី​បាញ់​ពន្លត់​អោយ​ស្ថាពរ​អស់​រថយន្ត​ចំនួន​១២​គ្រឿង ជា​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕​