លោក ពុ​យ គា ថា ដើម្បី​ឲ្យ​ប្រទេស​មួយ​រីកចម្រើន លុះត្រាតែ​ពលរដ្ឋ​មាន​សុខ​ភាពល្អ និង​មាន​ចំណេះដឹង​

179

ភ្នំពេញ៖ លោក ពុ​យ គា ជា​អ្នកសារព័ត៌មាន​ដ៏​ល្បីល្បាញ ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រាប់​​ថា ដើម្បី​ឲ្យ​ប្រទេស​មួយ​អាច​រីកចម្រើន​ទៅ​បាន លុះត្រាតែ​ប្រជាពលរដ្ឋ​នោះ មាន​សុខ​ភាពល្អ និង​មាន​ចំណេះដឹង​។​

ការ​ថ្លែង​របស់​លោក​បែបនេះ ស្រប​ពេល​ដែល​លោក ពុ​យ គា មាន​កី្ត​ស្រមៃ​បន្ថែមទៀត ដែល​សព្វថ្ងៃនេះ លោក​ជា​អ្នកសារព័ត៌មាន ហើយ​សារព័ត៌មាន​នេះ​ទៀតសោត គឺ​បានផ្តល់​ចំណេះដឹង​ទូទៅ​ដល់​មហាជន និង​ប្រជាពលរដ្ឋ​ទាំងអស់​។

ទន្ទឹមនឹងនោះ​ សាកលវិទ្យាល័យ ពាក់ព័ន្ធ​នឹង​ការអប់រំ លោក​បាន​ធ្វើជា​ទីប្រឹក្សា និង​បន្ត​ធ្វើជា​ទីប្រឹក្សា នៅ​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ​ដែលជា​សាកលវិទ្យាល័យ​ល្បី​មួយ​ប្រចាំ​នៅ​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ លោក​ក៏​បន្តធ្វើ​ជាទី​ប្រឹក្សា​នៅ​ម​នី្ទ​រ​ពេទ្យ The Prestige ដែល​ជាម​នី្ទ​រ​ពេទ្យ​អន្តរជាតិ ស្តង់ដារ​សិង្ហបុរី​។​

​​ដូច្នេះ​ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អាចម​កម​នី្ទ​រ​ពេទ្យ The Prestige ជាជាង​ទៅរក​ម​នី្ទ​រ​ពេទ្យ​នៅ​ក្រៅ​ប្រទេស​។ ហើយ​លោក ពុ​យ គា ចង់ឃើញ​ប្រទេស​កម្ពុជា គឺ​រីកចម្រើន​ទាំង​វិស័យ​អប់រំ ក៏ដូចជា​ផ្នែក​សុខាភិបាល ហើយ​វិស័យ​សុខាភិបាល​នេះ​ដោយ​មួយ​រយៈ​ចុងក្រោយ សង្កេតឃើញថា​បណ្តា​ប្រទេស​មួយ​ចំនួន គេ​បាន​ប្រូ​ម៉ូដ​ពី​វិស័យ​សុខាភិបាល​របស់​គេ ដោយហេតុថា មាន​ប្រជាពលរដ្ឋ​ទៅ​ទេសចរណ៍​នៅ​ប្រទេស​នោះ ហើយ​ភ្ញៀវទេសចរ​ទាំងនោះ ក៏​ឆ្លៀតពេល​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ផងដែរ​។ ដូច្នេះ​ក្នុង​មួយឆ្នាំៗ មាន​ប្រជាពលរដ្ឋ​កម្ពុជា បាន​ចំណាយ​ថវិកា​ច្រើន​មែនទែន ចេញទៅ​ក្រៅប្រទេស​។​

​​លោក ពុ​យ គា បាន​បញ្ជាក់​ទៀតថា បច្ចុប្បន្ន​នៅ​កម្ពុជា មាន​មន្ទីរពេទ្យ​ច្រើន ម​នី្ទ​រ​ពេទ្យ​រដ្ឋ​ក៏​ច្រើន និង​ម​នី្ទ​រ​ពេទ្យ​ឯកជន​ក៏​ច្រើន​ដែរ ព្រមទាំង​មាន​ម​នី្ទ​រ​ពេទ្យ​ស្តង់ដារ​អន្តរជាតិ ក៏​បើក​ជា​បន្តបន្ទាប់ មានមក​ពី​ថៃ ជប៉ុន ហើយ​ឥលូវ​នេះ​មន្ទីរ​ស្តង់ដារ​មកពី​ប្រទេស​សិង្ហបុរី ក៏បាន​មកដល់​ដែរ​។

ដូច្នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជម្រើស​ច្រើន ហើយ​ពួកគាត់​អាច​ពេញចិត្ត​ថា ម​នី្ទ​រ​ពេទ្យ​ណាមួយ​ជា​ស្តង់ដារ​អន្តរជាតិ ការ​ព្យាបាល​ទៅ​មាន​ប្រសិទ្ធភាព ការពិគ្រោះ​យោបល់​ត្រូវ​តាម​ប្រភេទ នៃ​ជំងឺ នូវ​អ្វីដែល​ពួកគាត់​ចង់បាន ជួយ​ពួកគាត់​ក្នុងកា​ថែទាំ​សុខភាព​ទូទៅ​។

ដូចនេះ​ ជា​ជម្រើស​មួយ​ថ្មី​បន្ថែមទៀត នឹង​សង្ឃឹមថា​ម​នី្ទ​រ​ពេទ្យ The Prestige នឹង​ក្លាយទៅជា​កន្លែង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​គិតថា យក​ទីតាំង​នៃ​ម​នី្ទ​រ​ពេទ្យ​នេះ ជា​ការផ្តល់សេវា​ថែទាំ​សុខភាព​ដ៏​មានគុណ​ភាព និង​ប្រសិទ្ធភាព​សម្រាប់​ពួកគាត់​៕​