ឱសថស្ថាន ​ដែល​លក់​ម៉ាស​សង្កត់ក​ពលរដ្ឋ​ថ្លៃ​ហួសហេតុ​ ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម​

260

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ មីនា ឆ្នាំ​២០២០ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យុវ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន ៤២២​នាក់ នៅ​វិមាន​សន្តិភាព មុន​ចេញ​ហ្វឹកហ្វឺន និង​បំពេញបេសកកម្ម​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​កូ​វី​ឌ​១៩ (COVID-19) សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​ជូន​ជា​សាធារណជន​ថា សម្តេច​កំពុង​សិក្សា​លើ​វិធានការ​ច្បាប់​ដើម្បី​ដាក់បទបញ្ជា​រឹបអូស​ម៉ាស់​ដែល​កំពុង​លក់​ក្នុង​តម្លៃ​ថ្លៃ​ខ្ពស់​ហួសហេតុ​សង្កត់ក​ប្រជាពលរដ្ឋ​នៅ​តាម​ទីផ្សារ និង​ឱសថ​ស្ថាន​មួយចំនួន ហើយ​ឈាន​ទៅ​បិទ​ឱសថស្ថាន​ទាំងនោះ​លែង​ឲ្យ​ដំណើរ​ការ​រកស៊ី​អស់​មួយជីវិត​។​

វិធានការ​ដ៏​តឹងរឹង​នេះ គឺ​ដើម្បី​កុំ​អោយ​ឱសថស្ថាន​ទាំងនោះ​ដំឡើងថ្លៃ​ម៉ាស់​លក់​សង្កត់ក​ពលរ​ដ្ឋ​តទៅទៀត​ជាពិសេស​នៅក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ឌ​១៩៕​