អាជ្ញាធរ​លីប៊ី​បង្កើន​ម៉ោង​បម្រាម​គោចរ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​​ជាមួយ​​វីរុស COVID-19

34

លីប៊ី៖ អ្នក​នាំ​ពាក្យ​​របស់​គណៈកម្មាធិការ​​មួយ​ ដែល​មាន​ភារកិច្ច​ប្រយុទ្ធ​ប្រឆាំង​វីរុស​​ឆ្លង​ថ្មី ​នៅ​ក្នុង​ប្រទេស​លីប៊ី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​ការ​កែ​តម្រូវ​បម្រាម​គោចរ​​ដែល​ជា​ផ្នែក​មួយ​ នៃ​វិធាន​ការ​​ដើម្បី​បញ្ឈប់​ការ​រីក​រាល​ដាល​​នៃ​វីរុស​​ឆ្លង​​​ថ្មី​នេះ។ ​គណៈកម្មាធិការ​ជាន់​ខ្ពស់​​ប្រទេស​លីប៊ី​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ឆ្លង​ថ្មី​​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​​លីប៊ី​​ បាន​ចង​សម្ព័ន្ធ​​មិត្ត​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​​អារ៉ាប់​លីប៊ី​​ស្វ័យ​ប្រកាស ​​ដឹក​នាំ​ដោយ​​មេបញ្ជាការ​លោក​​​​ ខាលីហ្វា ហីហ្វទ័រ។

ប្រទេស​លីប៊ី​បាន​ធ្លាក់​ទៅ​ក្នុង​ភាព​វឹក​វរ ​​ចាប់​តាំង​ពី​ការ​ប៉ះ​បោរ​​ក្នុង​ឆ្នាំ​២០១១ ដែល​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​​ និង​បាន​សម្លាប់​​លោក ម៉ូអាម៉ា ហ្កាដាហ្វី។ ​ប្រទេស​នេះ​ត្រូវ​បាន​​គ្រប់​គ្រង​ដោយ​​លោក ម៉ូអាម៉ា ហ្កាដាហ្វី។ ប្រទេស​នេះ​​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​​អាជ្ញាធរ​​ ដែល​ជា​គូប្រជែង​មាន​មូលដ្ឋាន​​ក្នុង​ទីក្រុង​​ទ្រីប៉ូលី​ និង​នៅ​ភាគ​ខាង​កើត​ប្រទេស​លីប៊ី ដែល​កង​កម្លាំង​របស់​ពួក​គេ​ត្រូវ​បាន​វាយ​ប្រយុទ្ធ​​ ទៅ​លើ​រដ្ឋធានី​នេះ​អស់​រយៈ​ពេល​ជិត ១ឆ្នាំ​កន្លង​មក​ហើយ។ ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ធ្វើ​ឡើង ​នៅ​ភាគ​ខាង​កើត​ទីក្រុង​បេងហ្កាស៊ីលោក​អភិបាល​​ ម៉ាចឌី អាល់អាហ្វ្រី អ្នក​នាំ​ពាក្យ​​សម្រាប់​​គណៈកម្មាធិការ​​ជាន់​ខ្ពស់​​លីប៊ី ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​​រាល​ដាល ​នៃ​វីរុស​​ឆ្លង​ថ្មី​នេះ​បាន​និយាយ​ថា ម៉ោង​បម្រាម​​គោចរ​ដែល​កំពុង​​ត្រូវ​បាន​អនុវត្ត​ដោយ​អាជ្ញាធរ​​ កំពុង​ត្រូវ​បាន​កែ​សម្រួល​​ពី​ម៉ោង ៦ល្ងាច​ដល់​ម៉ោង ៦ព្រឹក​ ទៅ​ជា​​ចាប់​ពី​ម៉ោង ៣​ល្ងាច​ទៅ​ដល់​​ម៉ោង​ ៧​ព្រឹក​​វិញ​ជា​រៀង​រាល់​ថ្ងៃ៕​

អត្ថបទ៖ រិទ្ធី