អគ្គនាយក​ស៊ីម៉ាក ​អំពាវនាវ​ដល់​ពល​រដ្ឋ​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​វិធាន​ដែល​ក្រសួងសុខាភិបាល ​ណែនាំ​អំពី​មេរោគ COVID-19

179

ភ្នំពេញ ៖ ​អគ្គនាយក​ស៊ីម៉ាក់​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​លើកដែក​ ខេត្តកណ្តាល ឯកឧត្តម ហេង រតនា បាន​អំពាវនាវ ​ដល់​បងប្អូន​ប្រពល​រដ្ឋ​ទាំងអស់ ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា ដែល​ក្រសួងសុខាភិបាល​បាន​ណែនាំ​ ដើម្បី​ការពារ​ការចម្លង មេរោគ COVID-19 ​ខណៈ​មេរោគ​នេះ​បាន​កំពុង​រីក​រាលដាល​នៅ​ប្រទេស​កម្ពុជា ​ជា បន្តបន្ទាប់​នោះ​។

ថ្លែង​នៅក្នុង​កម្មវិធី​សំណេះសំណាល ផ្តោតលើ​ការផ្សព្វផ្សាយ ​វិធានការ​ការពារ​នូវ​មេ ​រោគ​ខូ​វិត​១៩ ដល់​សមាជិក​-​សមាជិកា ​និង​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នា​ស្រុក​លើកដែក ឯកឧត្តម​ ហេង រតនា បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ន​នេះ ករណី​មេរោគ​ខូ​វិត​១៩ ​បាន​កំពុង​រីក​រាលដាល​នៅ​ទូទាំង​ពិភពលោក ក៏ ដូច​នៅ​ព្រះរាជាណា​​ចក្រ​កម្ពុជា​។ ដូច្នេះ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងសុខាភិបាល​បាន​ណែ ​នាំ​ជាច្រើន​ដល់​បងប្អូន​ឲ្យ​ចេះ​ការពារ និង​ប្រយុទ្ធប្រឆាំង​វា ដើម្បី​បញ្ចៀស​ការឆ្លង ​និង​រីក​រាល ដាល​បន្តទៀត​នោះ​។

ឯកឧត្តម​ បាន​បញ្ជាក់ថា​«​បងប្អូន​ប្រពល​រដ្ឋ​ទាំងអស់ ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា ​ដែល​ក្រសួងសុខាភិបាល​បាន​ណែនាំ ដើម្បី​ការពារ​ការ​ចម្លង ​មេរោគ COVID-19»​។ ជាមួយគ្នា​នោះ​ឯកឧត្តម​ ក៏បាន​ប្រាប់​ដល់​សមាជិក​-​សមាជិកា​ផង ដែរ​ថា ​ប្រសិនបើ​គ្មាន​ម៉ាស់​ការពារ​គ្រប់គ្រាន់​ទេនោះ ត្រូវ​នាំគ្នា​ប្រើ​ក្រ​ម៉ា និង​ទៅ​ណា​មក​ណា ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ថែមទាំង​ចេះ​សម្អាត​ដៃ និង​ខ្លួន ដោយ​អាកុល និង​ជែ​ល​លាងដៃ ជាដើម​នោះ​។

ឯកឧត្តម ហេង រតនា ក៏បាន​ណែនាំ​បន្ថែម​ដល់​សមាជិក​-​សមាជិក​គណ បក្ស​ប្រជាជន​នៅ​ស្រុក​លើកដែក​ទាំងអស់​ត្រូវ​ចុះ​ពន្យល់​បន្ថែម ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ​ទាក់ទង​នឹង​ការទប់ស្កាត់​នូវ​ការរីក​រាលដាល នៃ​មេរោគ​ខូ​វិត​១៩ ខណៈ​ប្រជាពលរដ្ឋ​ខ្លះ​នៅតែ​មិនទាន់​យល់​ច្បាស់​លាស់​អំពី​វិធានការ​ទប់ស្កាត់ ​ ជាពិសេស​បងប្អូន​ពល​ករ​ដែល​ទើប​មកពី​ប្រទេស​ថៃ ​អោយ​ពួកគាត់​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ បងប្អូន​ក្នុង​រយះ​ពេល​១៤​ថ្ងៃ ជៀសវាង​មាន​ជំងឺឆ្លង​ដោយ​មិន​ដឹង​ខ្លួន​។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា បាន​រកឃើញ​វិជ្ជមាន​មេរោគ​ខូ​វិត​១៩ ចំនួន​៩៦​នាក់​ហើយ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន​១០​នាក់ បើ​គិត​រហូត​ដល់ពេល នេះ​។ នេះ​បើតាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកជំទាវ ឱ វណ្ណឌី​ន​៕