Roger Federer និង​ភរិយា​ឧបត្ថម្ភ​ប្រាក់ ១​លាន​ហ្វ្រ​ង់​ស្វ៊ី​ស​ជួយ​ជន​ងាយ​រង​គ្រោះ​ដោយ​សារ Covid-19

41
កីឡាករ​ Roger Federer

វាយ​កូន​បាល់៖ កីឡាករ​ Roger Federer និង​ភរិយា Mirka​ បាន​បរិច្ចាគ​ថវិកា​ចំនួន ១​លាន​ហ្វ្រ​ង់​ស្វ៊ី​ស (៨៥៧,០០០​ផោន​) សម្រាប់​ក្រុម​គ្រួសារ​ដែល​ងាយ​រងគ្រោះ​បំផុត​ក្នុង​ប្រទេស​ស្វ៊ី​ស​ ហើយ​បាន​អំពាវនាវ​ឲ្យ​អ្នកមាន​ទ្រព្យធន​ផ្សេងទៀត​ ចូល​រួមចំណែក​បន្ថែម​ទៀត​។​

កីឡា​ការិនី Simona Halep

​​ដោយសារតែ​ជំងឺ​រាតត្បាត​ឆ្លង​រាលដាល​ខ្លាំង​ប្រទេស​ស្វ៊ី​ស​ បាន​ដាក់​បម្រាម​លើ​ព្រឹត្តិការណ៍​ឯកជន ​និង​សាធារណៈ​ទាំងអស់​ ហើយ​បាន​បិទ​អាជីវកម្ម​មិន​សំខាន់​ទាំងអស់ ​រហូតដល់​យ៉ាងហោចណាស់​ដល់​ថ្ងៃ​ទី​១៩ ខែមេសា​។​ ​ម្ចាស់​ជើងឯក Grand Slam ២០​សម័យ​រូប​នេះ ​គឺជា​កីឡាករ​ម្នាក់ទៀត​ក្នុង​វិស័យ​កីឡា​ដែល​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ ​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​វីរុស ​Covid-19​។ ​កាលពី​សប្ដាហ៍​មុន​កីឡា​ការិនី Simona Halep ​ដែល​ជា​ម្ចាស់​ជើងឯក Wimbledon បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា​ នាង​នឹង​បរិច្ចាគ​ប្រាក់​ដើម្បី​ចំណាយ​សម្រាប់​ឧបករណ៍​វេជ្ជសាស្ត្រ​ នៅ​ក្នុង​ប្រទេស​កំណើត​រប​ស់​នាង​គឺ​ប្រទេស​រ៉ូ​ម៉ា​នី​។​

កីឡាករ Lionel Messi

​​ក្នុង​វិស័យ​បាល់ទាត់​អ្នកចាត់ការ​ក្រុម Manchester City លោក Pep Guardiola​ បាន​បរិច្ចាគ​ថវិកា​ចំនួន ១​លាន​អឺរ៉ូ (៩២០,០០០​ផោន​) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៅ​អេ​ស្ប៉ា​ញ ​និង​ខ្សែប្រយុទ្ធ Messi​ របស់​ក្រុម​បា​សេ​ឡូ​ណា​បាន​បរិច្ចាគ​ទឹកប្រាក់​ដូចគ្នា ​ដល់​មន្ទីរពេទ្យ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ និង​អា​ហ្ស​ង់​ទីន​។​ ​តារា​ឆ្នើម​របស់​ក្លឹប​សេះបង្កង់ Juventus​ និង​ព័រទុយហ្កាល់ Cristiano Ronaldo និង​ភ្នាក់ងារ​របស់​គាត់​គឺ​លោក Jorge Mendes បាន​បរិច្ចាគ​ប្រាក់​ចំនួន ១​លាន​អឺរ៉ូ​ដល់​អង្គភាព​ថែទាំ​ចំនួន៣ សម្រាប់​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស​នេះ​នៅ​ឯ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Lisbon និង Porto

កីឡាករ Cristiano Ronaldo