ច្រក​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​ខេត្តស្ទឹងត្រែង ​ហាម​ពលរដ្ឋ ៦ ប្រទេស ​ចូលក្នុង​ទឹកដី​កម្ពុជា

197

ស្ទឹងត្រែង ៖ ​សមត្ថកិច្ច​​ពាក់ព័ន្ធ​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​ខេត្តស្ទឹងត្រែង ​សហការ​ជាមួយ​មន្ត្រី​ចិ​ត្តា​ឡី​ស័​ក្ត ​បង្កើន​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ សេវាកម្ម​ផ្នែក ​ទេសចរណ៍ ដើម្បី ការ​បង្ការ​ជំងឺ ​ឆ្លង​កូ​វីដ​១៩​។

ស្រប​ពេល​ដែល​ជំងឺ​(​កូ​វីដ​១៩)​ បាន​រីក​រាលដាល​ជា​សកល​នៅ​លើ​ពិភពលោក ​នៅ ថ្ងៃទី​២៥​មិនា ម្សិលមិញ ​លោក​វរៈសេនីយ៍ទោ ឃុ​ត​តា​រ៉ា​ប្រធានស្តីទី​ ច្រកទ្វារព្រំដែន​អន្តរជាតិ ត្រ ពាំង គ្រៀល​ខេត្តស្ទឹងត្រែង​ បាន​បញ្ជាក់ថា មន្ត្រី​ពាក់ព័ន្ធ​នៅ​ប្រចាំការ​ច្រក​នេះ​បាន​យកចិត្ត​ទុក ​ដាក់ ​ខ្ពស់​បំផុត​ទៅលើ​ការត្រួត​ពិនិត្យ​បណ្តា​ភ្ញៀវ​ចេញចូល ​ឆ្លងកាត់​មក​ក្នុង​ប្រទេស​កម្ពុជា​យើង​ តាម​ច្រក​នេះ​។

លោក​ ប្រធានស្តីទី​ បាន​អះអាងថា ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ភាព​ស្ងប់ស្ងាត់​ព្រោះ​ភ្ញៀវ​ គាត់​ក៏​ បាន​យល់​ពី បញ្ហា​ឆ្លង​ជំងឺ​កូ​វីត​នេះដែរ ​ ។ ជាក់ស្តែង​មួយរយៈ​ នៃ​ជំងឺ​កូ​វីដ នេះ​កង កម្លាំង​យើង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បាន​យកចិត្តទុកដាក់​ទី​១ ​គឺ​យើង​ទប់ស្កាត់​ភ្ញៀវ ​ដែល ​រាជរដ្ឋាភិបាល​បាន​ហាមឃាត់​ទាំង​៦​ប្រទេស​ អ្នក​អនុញាត​ឱ្យ ភ្ញៀវ​បរទេស​ឆ្លងកាត់​គាត់​ចូល ​មក​បាន​ត្រួត ពិនិត្យ​សុខភាព​ត្រឹមត្រូវ​ភ្ញៀវ​ចេញចូល យើងត្រូវពិនិត្យ​​មើល​ពី​ពេលវេលា ស្នាក់នៅ នៅក្រៅ​ប្រទេស​របស់​គាត់​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីត ​ចូលមក​ក្នុងប្រទេស​និង​ពេល​ចេញពី​ប្រទេស​ ក៏ខាង​ពេទ្យ​គាត់​ពិនិត្យ​ដូចគ្នា​។

លោកស្រី​ សៅ​ សុផាន់​នី​ម ន្ត្រី​ចិត្តាលីស័ក្តិ​ប្រចាំ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​

បាន​បញ្ជាក់ថា មន្ត្រី​យើង​បាន​គោរព​និង​កំណត់​តាម​គោល​ការ​ច្បាស់​លាស់ ​ ចំពោះ​ភ្ញៀវ ចេញ ចូល ប្រកប ដោយ​ភាព រាក់ទាក់​និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​។

លោកស្រី​ អះអាងថា​ ជាមួយនេះ​បើ​ភ្ញៀវ​អន្តរជាតិ ​មាន (-​ប្រទេស​បារាំង -​អ៊ីតាលី​-​អាមេរិក​អាល្លឺម៉ង់​អេស​ស្បា​ញ និ​ង​អ៊ៀ​រ រង់​-) មិន​អនុញ្ញាត​ឱ្យចូល​នោះ​ទេ ​ ព្រោះ​ សេចក្តី ប្រកាស​ របស់​ក្រសួង សុខា ភិ​បាល​ចុះ​ថ្ងៃទី​១៤ ​មិនា​ ២០២០ ​ តម្រូវឱ្យ​មានការ​ត្រូវ​ផ្អាក​ចូល ។

អ្នកស្រី ​អង​ ផា​រី ​ប្រជាពលរដ្ឋ​លក់ដូរ​ចំណីអាហារ​នៅ​តំបន់​ព្រំដែន​នេះ​បាន​គាំទ្រ ​ជា មួយ និង​វិធានការ​នេះ​ពីព្រោះ​ការ​ថែរក្សា​សុខភាព​និង​សុវត្ថិភាព​ជា​កត្តា​ចម្បង​ក្នុងពេលដែល​ជំងឺ​កូ​វីដ​១៩​កំពុង​រីក​រាលដាល​នៅ​លើក​ពិភពលោក ​ តែ​យើ​ងក៏​ត្រូវ​រួមចំណែក​លើកស្ទួយ​ដល់ វិស័យ​ទេសចរណ៍ ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ​។

សូមបញ្ជាក់ថា នៅ​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​ខេត្តស្ទឹងត្រែង​ក្នុង​រយៈពេល​ជិត​៣​ខែ ​ដើមឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​ អន្តរជាតិ​ ឆ្លង​តិចតួច​តែប៉ុណ្ណោះ ​ព្រោះ​ភ្ញៀវ​បាន​លើកកម្ពស់​ការ​ ​ការពារ​សុខភាព​ពី​ជំងឺ​កូ​វីដ​១៩​នេះដែរ​ មិនសូវ​ហ៊ាន​ធ្វើដំណើរ​នោះទេ​៕