អ្នក​ស្លាប់​ដោយ​សារ​ COVID-19 មាន​ជាង ​២ម៉ឺន​នាក់​ និង​មនុស្ស ​៣​ពាន់​លាន​នាក់​កំពុង​រស់​នៅ​ក្រោម​វិធាន​ការ​បិទ​ប្រទេស​នៅ​ទូទាំង​ពិភព​លោក

45

ពិភព​លោក៖ ប្រជាជន​ជាង ​៣​ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ​បាន​នឹង​កំពុង​រស់នៅ​ក្រោម​វិធាន​ការ​បិទ​ប្រទេស​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​រដ្ឋាភិបាល​នានា​នៅ​លើ​ពិភពលោក​ បាន​បង្កើន​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​ COVID-19 ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ​២​ម៉ឺន​នាក់​ស្លាប់​។

ខណៈ​ចំនួន​ករណី​ឆ្លង​នៅ​ទូទាំង​ពិភពលោក​ បាន​កើន​ឡើង​ដល់ ៤៧១,០៦០​នាក់ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ Antonio Guterres បាន​ព្រមាន​ថា ​មានតែ​កិច្ចប្រឹងប្រែង​ជាស​កល​ទេ​ ទើប​អាច​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​បាន​។​ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ចំនួន​អ្នក​ស្លាប់​ បាន​ឡើង​លើស​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន ជាទី​ដែល​ជំងឺ COVID-19 នេះ​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​កាលពី ​៣​ខែ​មុន​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស ​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​បន្ទាប់ពី​ប្រទេស​អ៊ីតាលី​។​ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ AFP អ្នក​ស្លាប់​សរុប​មាន​ចំនួន ២១,២៨៣​នាក់​ ឥឡូវ​ត្រូវ​បាន​គេ​រាយ​ការណ៍​នៅ​ក្នុង​ប្រទេស​ និង​ដែនដី​ចំនួន ១៨២​។

ប្រទេស​រុស្ស៊ី​ដែល​បាន​ប្រកាស​ពី​ការ​ស្លាប់​អ្នកជំងឺ ​២​នាក់ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ ​COVID-19 ​កាលពី​ថ្ងៃ​ពុធ ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ថែមទៀត​។​ ការ​បញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះរបស់​ប្រទេស​ឥណ្ឌា​ ដែល​មាន​ប្រជា​ជន​ចំនួន​ ១,៣​ពាន់​លាន ពេលនេះ​ក្លាយ​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​មនុស្ស​ប្រឈម​នឹង​ការ​រឹតត្បិត សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​មាន​ជាង ​៣​ពាន់​លាន​៕

អត្ថបទ៖ សុខ​មាន