សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ ​៦៨.៤៨៩​នាក់ ជា​ការ​កើន​ឡើង​ជាង ​១ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​

50

អាមេរិក៖ សារព័ត៌មាន World ometer បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​ចំនួន ៦៨.៤៨៩​នាក់ ដោយ​មាន​ចំនួន​កើន​ឡើង​ជាង​ ១ម៉ឺន​​នាក់​ក្នុង​មួយថ្ងៃ ខណៈ​អ្នក​ស្លាប់​មាន​ចំនួន ១.០៣១​នាក់​។

ដោយមាន​អ្នក​ឆ្លងចំនួន ៦៨.៤៨៩​នាក់​ សហរដ្ឋអាមេរិក​មាន​ចំនួន​ពលរដ្ឋ​ឆ្លង​ខ្ពស់​បំផុត​លំដាប់​ទី​៣ បន្ទាប់ពី​អ៊ីតាលី និង​ប្រទេស​ចិន។ ជំងឺ​នេះ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ នៅ​គ្រប់​រដ្ឋ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក​ព្រមទាំង​ទីក្រុង Washington, D.C​ និង​ដែនដី​ពើ​តូ​រី​កូ (Puerto Rico)។ គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិល​ម្សិលមិញ​ទីក្រុង ​New York បាន​កត់ត្រាអ្នក​ស្លាប់​ចំនួន ១៩២​នាក់ ដែល​ចំនួន​ជិត​ ១០០​នាក់​នេះ​ច្រើនជាង​សង្កាត់ ​ឬ​រដ្ឋ​ផ្សេង​ទៀត​នៅ​ក្នុង​សហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ​មាន