Watford ផ្តល់​កីឡដ្ឋាន​របស់​ខ្លួន​ធ្វើជា​កន្លែង​សម្រាក​ព្យាបាល​អ្នកជំងឺ Covid-19

49

បាល់ទាត់៖ ​ក្លិប​បាល់ទាត់​នៅ English Premier League, Watford បាន​ផ្តល់​កីឡដ្ឋាន Vicarage Road របស់​ខ្លួន​ទៅ​កាន់​ក្រុមការងារ​សុខាភិបាល ធ្វើជា​កន្លែង​សម្រាក​ព្យាបាល​អ្នកជំងឺ Covid-19​។ ​កីឡដ្ឋាន Vicarage Road ស្ថិត​នៅ​ក្បែរ​មន្ទីរពេទ្យ Watford ស្រាប់ ក្នុង​នោះ​ប្រធាន​ក្លិប Watford លោក Scott Duxbury បាន​និយាយ​ថា ក្លិប​នឹង​ធ្វើ​អ្វី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត Covid-19​

​​កីឡដ្ឋាន Vicarage Road ក្រៅពី​ទីលាន​បាល់ទាត់ គឺ​មាន​ការិយាល័យ​ដែល​ជា​មាន​ជាច្រើន​បន្ទប់ រួម​ជាមួយ​នឹង​បន្ទប់​ប្រជុំ​ដែល​អាច​សម្រួល​បាន​ក្នុង​ការ​ប្រើប្រាស់ ​ជា​មន្ទីរ​សម្រាក​ព្យាបាល​។ ​គិត​មក​ដល់​ពេលនេះ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ចក្រភព​អង់គ្លេស​មាន​សរុប​ ៩៥២៩​នាក់​ហើយ និង​មាន​អ្នក​ស្លាប់​សរុប​ ៤៦៥​នាក់​ផង​ដែរ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ​