រដ្ឋសភា​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ និង​អនុម័ត​លើ​របៀប​វារៈ​ចំនួន​ ៤

427

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែមីនា ​ឆ្នាំ​២០២០ នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា​ ​បើក​កិច្ច​ប្រជុំ​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់ ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ​ហេង​ សំរិន​ ប្រធាន​រដ្ឋសភា ​។

អង្គ​ប្រជុំ​នា​ព្រឹក​នេះ ​បាន​លើក​យក​របៀប​វារៈ​ចំនួន​៤ ​មក​ធ្វើកា​រ​ពិភាក្សា ​និង​អនុម័ត ​ដែល​មាន​ដូចជា​៖

  • ការ​ពិនិត្យ​សំណើ​សុំ​កោះ​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ ​នីតិកាល​ទី៦ ​ដើម្បី​ពិនិត្យ ​និង​បោះឆ្នោត​ទុក​ចិត្ត​លើ​ការ​កែ​សម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល​។​
  • ការ​ពិនិត្យ​សំណើ​សុំ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើការ​តែង​តាំង ​និង​កែ​សម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល​។ ​
  • ការ​ពិនិត្យ​សមាសភាព​លេខា​ធិការ​ចំនួន​ ៣​រូប​ របស់​សម័យប្រ​ជុំ​រដ្ឋស​ភា​ជា​វិសាមញ្ញ ​នីតិកាល​ទី៦ ​គឺ​ ឯកឧត្តម ​ឈឹម ​ម៉ា ​លោក​ជំទាវ ​គឹម​ សុវណ្ណា ​ឯកឧត្តម លី ឆេង។
  • ការ​ពិនិត្យ​ និង​សម្រេច​សេចក្តី​ព្រាង​របៀប​វារៈ​ និង​កាលបរិច្ឆេទ​បើ​សម័យ​ប្រជុំ​ជាវិសាមញ្ញ នីតិកាលទី៦។