អេ​ស្ប៉ា​ញ​ក្លាយ​ជា​ទីលាន​ទី​៥ រដូវ​កាល​នេះ​របស់ MotoGP ​ដែល​ត្រូវ​បាន​លើក​ពេល​

32

ប្រណាំង​ម៉ូតូ៖ ​ព្រឹត្តិការណ៍​កីឡា​ប្រណាំង MotoGP ​នៅ​អេ​ស្ប៉ា​ញ​បាន​ក្លាយ​ជាទី​លាន​ទី​៥ រដូវ​កាល​នេះ​ដែល​នឹង​ត្រូវ​បាន​ប្រកាស​លើក​ពេល​ដោយសារតែ Covid-19​

​ដំបូង​ឡើង​ការប្រកួត​នៅ​ទីលាន Jerez ប្រទេស​អេ​ស្ប៉ា​ញ​ត្រូវបាន​គេ​គិតថា គួរតែ​អាចជា​ទីលាន​ដែល​ចាប់ផ្តើម រ​រដូវ​កាល​នេះ​បាន បន្ទាប់ពី​ទីលាន​បើក​រដូវ​កាល​នៅ​កាតាត្រូវបាន​លុប បន្តបន្ទាប់​ដោយថៃ អាមេរិក និង​អា​ហ្ស​ង់​ទីន​។ ​អ្នករៀបចំ​បានអោយដឹងថា ពេលវេលា​ថ្មី​នៃ​ការលើក​ពេល​ការប្រកួត​នៅ​អេ​ស្ប៉ា​ញ ​មិនទាន់​អាច​កំណត់​បានឡើយ អាស្រ័យទៅលើ​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​នៃ​មេរោគ Covid-19

អត្ថបទ​៖​នាង សុភា​វុ​ធ