ចិន​កាត់​ផ្ដាច់​ជើង​ហោះ​ហើរ​អន្តរជាតិ​ និង​រារាំង​ពលរដ្ឋ​បរទេស​មិន​ឲ្យ​ចូល​វិញ​ដើម្បី​ទប់​ស្កាត់​ការ​រីក​​រាល​ដាល​នៃ​ជំងឺ COVID-19

38

ចិន៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រទេស​ចិន​នឹង​កាត់​ផ្ដាច់​ទាំងស្រុង​នូវ​ជើង​ហោះ​ហើរ​អន្តរជាតិ​របស់​ខ្លួន​ និង​ការ​ហាម​ប្រាម​មិន​ឲ្យ​ជនបរទេស ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​នេះ​វិល​ត្រឡប់​ទៅ​វិញ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ ​COVID-19 នេះ​។

ប្រទេស​នេះ​មិនបាន​រាយការណ៍​អំពី​ការ​ឆ្លង​ជំងឺ​ COVID-19 ក្នុងស្រុក​រយៈពេល ​២​ថ្ងៃ​ជាប់​គ្នា​នោះ​ទេ ​ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ចំនួន​ករណី​ឆ្លង​នាំចូល​ ដែល​ឥឡូវនេះ​បាន​កើន​ឡើង​ដល់​ជាង ​៥០០​ករណី​ហើយ​។​ ក្រសួងការបរទេស​ចិន​បាន​និយាយ​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ​ជនបរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​មាន​ទិដ្ឋាការ​នៅ​មាន​សុពលភាព និង​អ្នក​ស្នាក់​នៅ​មាន​លិខិតអនុញ្ញាត​អចិន្ត្រៃយ៍​ នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​មក​ប្រទេស​នេះ​វិញ​ទេ បន្ទាប់ពី​ពាក់​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​សៅរ៍​។​ យោង​តាម​ក្រសួងការបរទេស​បាន​អោយ​ដឹង​ថា ​ករណី​ឆ្លង​នាំចូល​ភាគ​ច្រើន​មាន​ចំនួន​ ៥០០​នាក់​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​ ដែល​វិលត្រឡប់​ចូល​​មក​ប្រទេស​វិញ​៕

អត្ថបទ៖ សុខ​មាន