Burnley​ បន្ត​បើកប្រាក់​ឈ្នួល​ជូន​បុគ្គលិក​ទោះ​ក្លិប​គ្មាន​សកម្មភាព​

37

បាល់ទាត់៖ ​ក្លិប​បាល់ទាត់​នៅ Premier League, Burnley ​បាន​ប្រកាស​ថា បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​មិន​ថា​ ពេញ​ម៉ោង ​រឺ​ក្រៅម៉ោង​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ទាំងអស់ ​ទោះ​ក្លិប​គ្មាន​សកម្មភាព​ដោយសារ Covid-19 ក៏ដោយ​។

​​ក្រប​ខណ្ឌ​កំពូល English Premier League បាន​ផ្អាក​មិន​មាន​សកម្មភាព​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា​ដោយសារ​មេរោគ​រាតត្បាត Covid-19​។ ​Burnley​ បាន​បញ្ជាក់​ថា បុគ្គលិក​ពេញ​ម៉ោង​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ធម្មតា ខណៈ​បុគ្គលិក​ក្រៅ​ម៉ោង​ដែល​បំរើការ​ តែ​ពេល​ប្រកួត​ក៏​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ដែរ​។ ​Burnley​ កំពុង​ឈរ​លេខ​១០ ក្នុង​តារាង Premier League មុន​ពេល​រដូវ​កាល​ត្រូវ​បាន​ផ្អាក​ ខណៈ​នៅសល់ ៩​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​៕

អត្ថបទ​៖​នាង សុភា​វុ​ធ