​Elina Svitolina​ ជិត​ឡើង​វគ្គ​ ៤នាក់​​ក្នុង​កម្ម​វិធី​ WTA Finals ក្រោយ​ឈ្នះ Karolina Pliskova

412

តេន្នីស៖ ​កីឡា​ការិនី​អ៊ុយ​ក្រែ​ន​ Elina Svitolina​ ខិត​ជិត​ធានា​បាន​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី WTA Finals នៅ​សិង្ហបុរី​ហើយ ក្រោយ​យកឈ្នះ​កីឡា​ការិនី Karolina Pliskova ដែល​ជា​ជ័យ​ជំនះ​ ២​ប្រកួត​ជាប់​គ្នា​ក្នុង​ពូ​ល​។

​​យ៉ាងណាក៏ដោយ​ទំរាំ​ឈ្នះ​ប្រកួត​នេះ Elina Svitolina ​ត្រូវ​ប្រើ​បី​សិត​បន្ទាប់ពី​យកឈ្នះ​សិត​ដំបូង 6-3 Pliskova​ ក៏​តាម​ស្មើ​បាន​មួយ​សិត​វិញ 6-2​។​ ​សិត​ចុងក្រោយ Svitolina​ នាំមុខ​ដល់​ទៅ 4-0 ហ្គេម​ តែ​ត្រូវ Pliskova​ តាម​បាន​បី​ហ្គេម​វិញ មុន​ពេល​សំរេច​ជ័យជំនះ 6-3​។ ​ជ័យជំនះ​ ២​ប្រកួត​ជាប់​គ្នា​នេះ​មាន​ន័យ​ថា Elina Svitolina ​ត្រូវការ​ឈ្នះ​តែមួយ​សិត​ប៉ុណ្ណោះ ​នៅ​ពេល​ជួប​ជាមួយ​កីឡា​ការិនី​ដា​ណឺ​ម៉ាក Caroline Wozniacki​ ទោះបីជា​ចាញ់​ក៏ដោយដើម្បី​ឡើង​វគ្គ ៤នាក់​ចុងក្រោយ WTA Finals លើក​ដំបូង​ក្នុង​អាជីព​។ ​សូម​បញ្ជាក់​ថា​ ក្នុង​ពូ​ល​នេះ​កីឡា​ការិនី ​៤នាក់​សុទ្ធតែ​នៅ​សល់​ឱកាស​ឡើង​វគ្គ ៤នាក់​ចុង​ក្រោយ ​ខណៈ​ដែល​ម្សិល​ម៉ិ​ញ​ផង​ដែរ Caroline Wozniacki​ បាន​យកឈ្នះ​កីឡា​ការិនី Petra Kvitova៕
​អត្ថបទ​៖​នាង សុភា​វុ​ធ