FFC តម្លើង​ថ្លៃ​សំបុត្រ​ចូល​មើល Suzuki Cup ទាំង ​២​ប្រភេទ​

270

បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បញ្ចេញ​លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup រវាង​ក្រុម​គោព្រៃ និង​ក្រុម​ម៉ាឡេស៊ី​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ម៉ោង ៩:០០​ព្រឹកដល់​ម៉ោង ៦:០០​ល្ងាច​នៅមុខ​ពហុ​កីឡដ្ឋាន​ជាតិ​។

​សំបុត្រ​ទស្សនា​ការប្រកួត​ជក់ចិត្ត​នេះមានតម្លៃ​ថ្លៃ​ជាង​មុន​បន្តិច ពោល​គឺ​តំបន់ VIP មាន​តម្លៃ ១២០០០​រៀល និង ៦០០០​រៀល​សម្រាប់​តំបន់​ធម្មតា​។ កម្ពុជា​ស្ថិតនៅ​ពូ​ល A នៃ​ពានរង្វាន់ AFF Championship ជាមួយ​មី​យ៉ាន់​ម៉ា​, ម៉ាឡេស៊ី​, វៀតណាម​, និង​ឡាវ​។ ជំនួប​បើកឆាក​ក្រុម​លោក Keisuke Honda នឹង​ជួប​ម៉ាឡេស៊ី​នា​ម៉ោង​៦:៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ BTV ជា​ស្ថានីយ​ទូរទស្សន៍​ដៃគូ​ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ាន ដែល​ទទួល​បាន​សិទ្ធិ​ផ្សាយ​ផ្ទាល់​ផ្ដាច់​មុខ នូវ​ការប្រកួត​ទាំងអស់​ក្នុង​ពានរង្វាន់​នេះ រាប់ទាំង​ការប្រកួត​ក្នុង​ដី ​២​លើករបស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​៕