Thierry Neuville​ ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​​ក្នុង​​ការ​ប្រកួត​សាក​ល្បង​​នៅ​​ទីលាន​ប្រទេស​អេ​ស្ប៉ា​ញ​

97

ប្រណាំង​រថយន្ត៖ ​បេក្ខភាព​ដែល​កំពុង​នាំ​មុខ​គេ ​ក្នុង​តារាង​ជើងឯក​នៃ​ការប្រកួត​ Rally ឆ្នាំនេះ ​Thierry Neuville​ បាន​ជួប​គ្រោះថ្នាក់​ដោយ​រអិល​រថយន្ត​ប្រណាំង​របស់​ខ្លួន​ ចេញពី​ផ្លូវ​នៃ​ការប្រកួត​សម​ទីលាន​ប្រកួត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ​។

​​កីឡាករ​ប្រណាំង​បែលហ្ស៊ិក​បាន​ជួប​គ្រោះថ្នាក់​រអិល​ បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​ផ្ងារជើង​ឡើង​លើ ​តែ​មិន​បាន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ឡើយ ​ជាមួយ​រថយន្ត Hyundia i20 នឹង​បាន​ជួយសង្គ្រោះ​ភ្លាមៗ​ដោយ​ក្រុម​ជំនាញ​របស់ Rally។​ ​អ្នក​ប្រណាំង​វ័យ ៣០​ឆ្នាំនឹង​ជំនួយការ​របស់​ខ្លួន Nicolas Gilsoul​ រូប​នេះ​បាន​ដើរ​ចេញពី​រថយន្ត​ដោយ​ខ្លួនឯង ក្រោយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ទល់​មេឃ ខណៈ​អាច​បន្ត​ការប្រកួត​បាន​នៅ​ថ្ងៃ​សៅ​រ៍ និង​អាទិត្យ​ចុង​សប្ដាហ៍​នេះ​។​ ​បច្ចុប្បន្ន​នេះ​គឺ Thierry Neuville កំពុង​សម្លឹង​ឃើញ​ជើងឯក​របស់​ខ្លួន​រដូវ​កាល​នេះ​ ក្រោយ​នាំមុខ ៧​ពិន្ទុ​លើ​បេក្ខភាព​ជើងឯក​សញ្ជាតិ​បារាំង Sebastien Ogier ​ដែល​ឈរ​លេខ២ និង​ការប្រកួត​ទីលាន​មុន​នៅ​អង់គ្លេស Ogier​ ជា​អ្នកឈ្នះ​។​

​ដោយឡែក​ឯ​លទ្ធផល​នៃ​ការប្រកួត​នៅ​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ Sebastien Ogier​ ធ្វើ​បាន​ថេរវេលា​លឿន​ជាងគេ​ជាមួយ​នឹង ១​នាទី ៣៤.៩​វិនាទី ពោល​គឺ​លឿន​ជាង ០.០៣វិនាទី​លើ​កីឡាករ​ហ្វាំ​ង​ឡង់ Jari-MattiLatvala ​ផង​ដែរ​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ