ស្វី​ស ប​ន្ដ​ផ្ដល់​ថវិកា​ប្រមាណ​១២​លាន​ដុល្លារ ​សម្រាប់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​កម្ពុជា

112

ភ្នំពេញ ៖ ​ឯកអគ្គរដ្ឋទូត​សហព័ន្ធ ស្វី​ស ប្រចាំ​កម្ពុជា ​ដែល​មាន​និវេសនដ្ឋាន ​នៅ​ទីក្រុង​បាងកក ​ឯកឧត្តម Ivo Siebber (​អ៊ី​វូ ស៊ី​បឺ​រ​) ​បាន​បញ្ជាក់ថា​ រាជរដ្ឋាភិបាល​សហព័ន្ធ​ស្វីស ​បាន​ប្រកាស​ផ្ដល់​ជំនួយ​ចំនួន​១២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ​តាមរយៈ​មូលនិធិ​ស្វី​ស ដល់​កម្ពុជា ​ដើម្បី​បន្ត​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​សហព័ន្ធ ស្វី​ស​ ប្រចាំ​កម្ពុជា ​ឯកឧត្តម Ivo Siebber​ (​អ៊ី​វូ ស៊ី​បឺ​រ​) បែបនេះ​ត្រូវ​បាន​ធ្វើឡើង​ ក្នុង​ឱកាស​ឯកឧត្តម ​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋ​មន្រី្ត​ក្រសួងសុខាភិបាល ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សម្តែង​ការគួរសម ​និង​ពិភាក្សា​ការងារ ​ នៅទីសី្ត​ការ​ក្រសួង នៅ​រសៀល​ថ្ងៃ​២៥ តុលា ២០១៨​។

ឯកឧត្តម Ivo Siebber បាន​ជម្រាប​ជូន​ឯកឧត្តម រដ្ឋ​មន្រី្ត​បន្តថា​ នៅ​រយៈពេល​៣​ឆ្នាំ​ខាង​មុខនេះ ពោល​ចាប់ពី​ឆ្នាំ​២០១៩២០២១ ​រដ្ឋាភិបាល​នៃ​សហព័ន្ធ ស្វី​ស​ នឹង​បន្ដ​ផ្ដល់​ថវិកា​ក្នុង​រង្វង់​១២​លាន​ដុល្លារ ​សម្រាប់​បន្ដ​ប្រតិបតិ្តការ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

ជា​ការ​ឆ្លើយតប ឯក​ឧ​ត្ត សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ​បាន​ថ្លែងអំណរគុណ​ដល់​ការ​គាំទ្រ​ របស់​រដ្ឋាភិបាល​សហ​ព័ន្ធ​ស្វី​ស ​ចំពោះ​កិច្ច​សហប្រតិបត្តិការ ​ដែល​ភាគី​ទាំង​២​រួម​ដៃគ្នា​ធ្វើឡើង រហូត​សម្រេច​ជោគជ័យ​ជា​បន្ដបន្ទាប់​។

ឯកឧត្តម នឹង​សូម​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ​និង​ថែរក្សា​សុខភាព របស់​កុមារ​កម្ពុ​ជាទូទៅ​ ឲ្យ​បានល្អ​បំផុត ​និង​បាន​បង្ហាញ​ពី​អារម្មណ៍​ក្ដុកក្ដួល ​និង​សោក​ស្ដាយ​ជាទីបំផុត ចំពោះ​ការបាត់បង់​វីរៈបុរស ​របស់​កុមារ​កម្ពុជា ​ឯកឧត្តម សាស្ត្រាចារ្យ Beat Richner ស្ថាបនិក នៃ​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា​ ដែល​បាន​ធ្វើ​មរណភាព​កាល​ពីពេល​កន្លងទៅ​។

ក្នុងនាម​ក្រសួងសុខាភិបាល និង​មន្ទីរពេទ្យ​គន្ធបុប្ផា ​បាន​កាន់​មរណៈទុក្ខ​របស់​ឯកឧត្តម ​សាស្ត្រាចារ្យ Beat Richner ​ដើម្បី​សំដែង​ការដឹងគុណ ​ចំពោះ​ការ​លះបង់​ដ៏​ធំធេង របស់​ឯកឧត្តម ​ចំពោះ​កុមារ​កម្ពុជា​។

ក្នុងជំនួប​នោះ​ឯកឧត្តម Ivo Siebber បានស្នើ​ឲ្យ​ក្រសួងសុខាភិបាល រៀបចំ​ឯកសារ ឬ​ប្រតិបត្តិការ និង​បទពិសោធន៍​នានា ដែល​មន្ទីរពេទ្យ​គន្ធ​បុបា្ជ ​បានកកើតឡើង​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម ​សាស្ត្រាចារ្យ Beat Richner ដើម្បី​ទុកជា​ឯកសារយោង នៃ​ការ​បើក​ប្រតិ​ប​តិ្ត​ការ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

ជាការ​ឆ្លើយតប​លោករ​ដ្ឋ​មន្ដ្រី​ជម្រាបជូន លោក​ឯកអគ្គរដ្ឋទូត​ស្វី​ស​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​កន្លងមក ​បាន​បង្កើត​គណៈកម្មកា​រ ដែល​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ព្រមទាំង​មានការ​ចូលរួម ពី​ភាគី​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​នោះ ​ធ្លាប់បាន​ពិភាក្សាគ្នា​លើ​កិច្ចការ​ទាំងអស់នេះ​រួចមកហើយ​។

ចំពោះ​កិច្ចការ​នេះ​ក្រសួងសុខាភិបាល និង​ជម្រាប​ជូន​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​និង​សូម​ឲ្យ​ភាគី​ស្វី​ស ​អញ្ជើញ​ចូលរួម​ពិភាក្សា បន្តទៀត​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ដើម្បី​ស្វែងរក​ចំណុច​រួមគ្នា ក្នុង​ការ​ដាក់​ចេញ​ផែន​ការណ៍​នេះ​។ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​បង្កើត​មូលនិធិ​គន្ធបុប្ផា ជា​ពិសេស​ថវិកា​ ទាំងអស់នោះ​ក្នុង​ឆ្នាំ​២០១៨២០១៩​ មានការ​កើនឡើង​។

ក្នុងនោះ​ភាគី​ស្វី​ស បាន​សន្យា​ផ្ដល់​ជំនួយ​ខាង​បច្ចេកទេស ​ដល់​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ ប្រសិនបើ​មាន​តម្រូវការ​៕