ប្រធាន ​CIA នឹង​រាយការណ៍​ជូន​លោក​ ត្រាំ បន្ទាប់​ពី​ស្ដាប់​លឺ​សំឡេង​ខ្សែ​អាត់​របស់​លោក Khashoggi

136

អាមេរិក៖ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ សា​រ៉ាហាក់ ​កាប៊ី​សែន​ឌ័​រ បាន​និយាយ​បន្ទាប់ពី​ប្រធាន​ទីភ្នាក់ងារ​ស៊ើបអង្កេត​សំងាត់ បាន​លឺ​ខ្សែអាត់​សំឡេង​ទាក់ទង​នឹង​ការ​ស្លាប់​របស់​លោក Jamal Khashoggi ថា អគ្គនាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់ CIA លោកស្រី Gina Haspel នឹង​រាយការណ៍​ជូន​លោក​​ ដូណាល់ ត្រាំ​ ស្ដីពី​ការ​​ស្លាប់​របស់​​លោក​ Jamal Khashoggi។

​ប្រភព​នានា​បាន​ប្រាប់​សារព័ត៌មាន Reuters ថា លោកស្រី Haspel បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ទួរគីនៅ​សប្ដាហ៍​នេះ ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​ការស៊ើបអង្កេត អំពី​ឧបទ្ទវហេតុ​របស់​លោក Khashoggi និង​ស្ដាប់​ខ្សែអាត់​សំឡេង​ទាក់​ទង​នឹង​ការ​ស្លាប់​របស់​លោក​នៅ​ទីនោះ។ ក្រុម​អ្នក​តំណាង​ទីភ្នាក់ងារ CIA និង​ទីភ្នាក់ងារ​ស៊ើប​ការ​របស់​ប្រទេស​ទួរគី បាន​ច្រានចោល​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ។ ​​លោក ​ត្រាំ ត្រូវ​បាន​គ្រោង​នឹង​ទទួល​ការ​រាយ​ការណ៍ អំពី​ការ​ស៊ើប​ការ​សំងាត់​នេះ​នៅ​ម៉ោង 11:30​នាទី​ព្រឹក​។

​ព្រះ​រាជអាជ្ញា​សាធារណៈ​របស់​​អារ៉ាប៊ីសាអ៊ូឌីត បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ឃាត​សកម្មលើ​លោក Khashoggi គឺជា​ការ​គ្រោង​ទុកជាមុន ដែល​ផ្ទុយ​ទៅ​នឹង​របា​ការណ៍​ផ្លូវការ​នានា​ថា ការ​ស្លាប់​នេះ​ត្រូវ​បាន​កើត​ឡើង​ដោយ​អចេតនា៕
អត្ថបទ៖ សុខ​មាន