ទឹកជំនន់​សម្លាប់​មនុស្ស​ ៦​នាក់​នៅ​តំបន់​ឆ្នេរសមុទ្រ​ខ្មៅ​របស់​ប្រទេស​រុស្ស៊ី

72

រុស្ស៊ី៖ ទីភ្នាក់ងារ​ព័ត៌មាន Interfax និង​ទីភ្នាក់ងារ​ព័ត៌មាន​ជាច្រើន​ទៀត បាន​រាយការណ៍​កាល​ពីថ្ងៃ​សុក្រ​​ថា ទឹកជំនន់បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ ៦​នាក់នៅ​ជិត​តំបន់​ឆ្នេរ​ភាគ​ខាង​ត្បូង​នៃ​សមុទ្រ​ខ្មៅប្រទេស​រុស្ស៊ី។



​ទីភ្នាក់ងារ​ព័ត៌មាន Interfax​ រាយការណ៍​បន្ត​ទៀត​ថា មនុស្ស​ម្នាក់​ផ្សេងទៀតកំពុង​បាត់​ខ្លួន ក្រោយ​ទឹកជំនន់​បង្កឡើង​ដោយសារ​ភ្លៀង​ធំ​កាលពី​ថ្ងៃ​ពុធ បាន​វាយប្រហារ​មក​លើ​ទីជម្រក និង​ទីក្រុង​ជា​ច្រើន​នៅ​ជិត​ទីក្រុង​តំបន់​ឆ្នេរ​ទូ​អាប​សេ​។​ យោង​តាម​មន្ត្រី​ក្រសួង​សង្គ្រោះ​បន្ទាន់​បាន​ឲ្យ​ដឹង​ថា មនុស្ស​ ៦​នាក់ត្រូវ​បាន​ប្រទះឃើញ​បាត់បង់​ជីវិត​ អំឡុង​ប្រតិបត្តិ​ការរុករក​៕
​អត្ថបទ៖ សារ៉ាត់