កម្ពុជា ​រំពឹងថា ​កំណើន​សេដ្ឋកិច្ច​នឹង​អាច​បន្ត​សម្រេច​បាន ​ក្នុង​អត្រា ៧,១ ​ភាគរយ​

102
CAMBODIA - APRIL 08, 2005: Garment workers at the New Island Factory in Phnom Penh on April 08, 2005 in Cambodia. The World Trade Organization recently abolished textile quotas and, as a result, some of the world's smallest and least developed countries like Cambodia will see their textile industries pushed out to the periphery. Moreover, in 2005, a unique agreement that grants Cambodian garments and textiles exclusive access to lucrative US markets will expire, opening up the garment industry to competition with every other manufacturing country in the world. (PHOTOGRAPH BY MICHAEL NAGLE)

ភ្នំពេញ ៖ ​តាម​ការ​ព្យាករណ៍ ​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​នៅក្នុង​ឆ្នាំ​២០១៩ កំណើន​សេដ្ឋកិច្ច​កម្ពុជា ​នឹង​អាច​បន្ត​សម្រេច ​បាន​ក្នុង​អត្រា ៧,% ដែល ​ផសស ​ថ្លៃ​បច្ចុប្បន្ន​បាន​កើន​ឡើង​ដល់​ជាង ១០៩​លាន​រៀល​ ត្រូវ​ប្រមាណ​ក្នុង​រង្វង់​២៧,២២២ ​លាន​ដុល្លារ​​អាមេរិក ​ខណៈ ផសស សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​បាន​រំពឹង​កើន​ឡើង ១,៧០៦​ដុល្លា​រអាមេរិក​ផងដែរ​។

យោងតាម​សេចក្តីព្រាងច្បាប់​ថវិកា​​ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​បង្ហាញ​ឲ្យ​ដឹងថា​ នៅក្នុង​ឆ្នាំ ២០១៩ ខាងមុខនេះ វិស័យ​ធំៗ​ ចំនួន​៣​នៅ​បន្ត​រក្សា​កំណើន​ល្អ ​ក្នុងនោះ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម ​នឹង​បន្ត​រក្សា​ភាព​រឹង មាំ ក្នុង​អត្រា​កំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ​១០,% ដែល​គាំទ្រ​ដោយ​ភាព​រឹងមាំ​នៃ​វិស័យ​សំណង់ ​ការបន្ត​កំណើន​នៃ​វិស័យ​កាត់ដេរ​ ស្របគ្នា​នឹង​សន្ទុះ​កំណើន​ខ្ពស់​នៃ​វិស័យ​កម្មន្តសាល ​មិនមែន​កាត់ដេរ​ គឺ​ទាំង​សម្រាប់​នាំចេញ​ និង​បម្រើ​ទីផ្សារ​ក្នុងស្រុក ក្នុងនោះ​អនុវិស័យ​សំណង់​គាំទ្រ​ដោយ​សន្ទុះ​កំណើន​នៃ​សំណង់​ថ្លៃ​មធ្យម ​និង​សមរម្យ ចំណែក​វិស័យ​កាត់ដេរ​ នឹង​បន្ត​រក្សា​កំណើន​ដូច​ឆ្នាំមុន​ ក្នុងនោះ​អនុវិស័យ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ ​ក៏​រំពឹងថា​នឹង​មាន​សន្ទុះ​កំណើន​ខ្ពស់​ផងដែរ ។

ចំពោះ​វិស័យ​សេវាកម្ម កម្ពុជា​រំពឹងថា​ នឹង​បន្ត​កំណើន​ប្រមាណ ៧,% ដែល​គាំទ្រ​ដោយ​កំណើន​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ខ្ពស់ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។ ចំណែក​ការ​លក់ដុំ​-​រាយ ​នឹង​រក្សា​កំណើន​បានល្អ ​ដែល​គាំទ្រ​ដោយ​កំណើន​នៃ​ការ​ប្រើប្រាស់​ក្នុងស្រុក ​ដោយសារ​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន ​។ ​ចំណែក​វិស័យ​អចលនទ្រព្យ​ក៏ត្រូវ​បាន​រំពឹង​ឡើង​បន្ត​កំណើន​ខ្ពស់ ស្របតាម​និន្នាការ​នៃ​អនុវិស័យ​សំណង់ ​ខណៈដែល​អនុវិស័យ​ដឹកជញ្ជូន​ក៏​ត្រូវបាន​រំពឹងថា​ នឹង​បន្ត​រក្សា​កំណើន​បាន​ដូច​ឆ្នាំ​២០១៩ ដូចគ្នា​។

ចំណែក​វិស័យ​កសិកម្ម​វិញ អាច​សម្រេច​បាន​ក្នុង​កំណើន​រង្វង់ ១,% ដែល​ទ្រទ្រង់​ដោយ​អនុ​ដំណាំ និង​ជលផល ក្នុងនោះ​អនុវិស័យ​ដំណាំង​ត្រូវ​បាន​រំពឹងថា ​នឹង​មាន​កំណើន​ប្រហាក់ប្រហែល​ឆ្នាំមុន គឺ​ដោយ​សារ​​អំណោយផល​នៃ​កត្តា​អាកាសធាតុ ភាព​ប្រសើរ​​ឡើង​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ ​និង​កំណើន​កើន​ឡើង​នៃ​ថ្លៃ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ការ កើន​ឡើង​នៃ​ដំណាំ​បម្រើ​ឲ្យ​ការនាំចេញ​ដូចជា​កៅស៊ូ ចេក​ជាដើម​។ ​ចំណែក​ពាក់ព័ន្ធ​អនុវិស័យ​នេសាទ​ នឹង​អនុវិស័យ​ចិញ្ចឹម​សត្វ ត្រូវបាន​រំពឹងថា កើនឡើង​ល្អ​ផងដែរ ។

ដោយឡែក​អតិផរណា​មធ្យម​ប្រចាំឆ្នាំ ត្រូវបាន​ប៉ាន់​ស្មានថា ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន គឺ​ក្នុង​អត្រា ៣,% ក្នុង​ឆ្នាំ​២០១៩ គឺ​ស្របតាម​កំណើន​រំពឹងទុក​នៃ​កំណើន​យឺត នៃ​ថ្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ និង​កំណើន​យឺត​ជាង​មុន នៃ​ថ្លៃ ម្ហូបអាហារ ។ ​ចំពោះ​អត្រា​ប្តូ​រ​ប្រាក់រៀល​វិញ​ គឺ​ស្ថិតក្នុង​រង្វង់ ៤០៥០​រៀល ក្នុង​១​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ក្នុង​នោះ​ឱនភាព ​គណនី​ចរន្ត (​រួមបញ្ចូល​បង្វែរ​) គឺ​ត្រូវបាន​ព្យាករណ៍​ថា នឹង​ស្ថិតក្នុង​រង្វង់​អត្រា ៧,% នៃ ​ផសស ក្នុង​ឆ្នាំ​២០១៩​ ក្នុងនោះ​ចំពោះ​ភាព​ប្រសើរឡើង​នៃ​គណនី​ចរន្ត នឹង​ឆ្លុះបញ្ចាំង​តាមរយៈ​ការរំពឹងទុក​នៃ​ភាព​រួម​តូច នៃ​ឱនភាព​សមតុល្យ​ពាណិជ្ជកម្ម ការ​កើន​ខ្ពស់​ពី​ចំណូល​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ និង​កំណើន​ប្រាក់​បង្វែរ​ពី​បរទេស ។ ចំណែក​ទុន​បម្រុង​អន្តរជាតិ ត្រូវបាន​រំពឹងថា​ នឹង​បន្ត​កា​កើន​ឡើង​ដល់​ប្រមាណ ១១,០៥៩​លាន​ដុល្លារ (​ជាង​១​ម៉ឺន​លាន​ដុល្លារ​) ដែល​ធានា​ការនាំចេញ​បាន ៦,៥​ខែ​ នៅក្នុង​ឆ្នាំ​២០១៩ ខាងមុខ​នេះដែរ​៕