Matthew Stevens​ ទម្លាក់​ម្ចាស់ផ្ទះ​ចិន Ding Junhuui​ ឡើង​វគ្គ ៨​នាក់​ជើងឯក​ស្នូកឃ័រ International Championship

256

ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​សញ្ជាតិ​វែ​ល Matthew Stevens បាន​ទម្លាក់​កីឡាករ​ម្ចាស់ផ្ទះ​ចិន Ding Junhui​ ដើម្បី​ឡើង​វគ្គ 8នាក់​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ International Championship នៅ​លើ​ទឹកដី​ចិន​។

​​Matthew Stevens ​បាន​យកឈ្នះ​ការប្រកួត​នេះ​ដោយ​តាម​ពីក្រោយ 1-3 ហ្វ្រេ​មរ​ហូត​យកឈ្នះ​វិញ 6-5 ហ្វ្រេ​ម ស្រប​ពេល​ដែល​កីឡាករ​ចិន​ផ្សេងទៀត Yan Bingtao​និង Yuan Sijun ​សុទ្ធតែ​ធ្លាក់​។ ​Matthew Stevens​ ដែល​មាន​លំដាប់ថ្នាក់​លេខ56 ពិភពលោក​បាន​ទម្លាក់ Ding Junhui​ ដែល​កំពុង​ឈរលេខ7 ពិភពលោក​។​ ​លទ្ធផល​ផ្សេងទៀត Neil Robertson ទម្លាក់ Yuan Sijun 6-4 ហ្វ្រេ​ម Ali Carter ទម្លាក់​កីឡាករ​ថៃ Sunny Akani 6-4 ហ្វ្រេ​ម ខណៈ Mark Allen ទម្លាក់ Alfie Burden 6-1 ហ្វ្រេ​ម​។ ​វគ្គ 8នាក់​ចុងក្រោយ​គឺ​៖
•​ ​Mark Selby v Neil Robertson
•​ ​Judd Trump v Jack Lisowski
•​ ​Martin O’Donnell v Matthew Stevens
•​ ​Mark Allen v Ali Carter
​អត្ថបទ​៖​នាង សុភា​វុ​ធ