Bro Time? ពិតជាថ្មី ប្លែក ពិសេសមហាអាថ៍កំបាំងបុរសៗនឹងត្រូវលាងត្រដាងក្នុងកម្មវិធីថ្មីនេះ

រាល់ដងធ្លាប់តែឃើញស្រីៗជុំគ្នា និយាយពីនេះពីនោះ តែតាមពិតប្រុសៗក៏មិនណយដែរ។ តើចង់ដឹងអត់ពេលបុរសៗជុំគ្នា ពួកគេចូលចិត្តធ្វើអ្វី? តើមនុស្សប្រុសមានរឿងអាថ៍កំបាំងច្រើនដូចជាមនុស្សស្រីដែរឬទេ? តើចំណង់ចំណូលចិត្តរបស់មនុស្សប្រុសខុសគ្នាពីមនុស្សស្រីដែរឬទេ?

បើចង់ដឹងសូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Bro Time ។ កម្មវិធី Bro Time ជាកម្មវិធីថ្មីមួយដែលនឹងនាំអារម្មណ៍របស់លោកអ្នកមកសើចសប្បាយជាមួយការលេងហ្គេម និយាយរឿងអាថ៍កំបាំងរបស់បុរសៗ និងសកម្មភាពសប្បាយៗ ផ្សេងៗជាច្រើនទៀត។

ជួបជាមួយពិធីករស្រស់សង្ហាលោក ជា សុវណ្ណារិទ្ធ (តួនាទីជា Older bro) និង ពិធីករពូកែវោហារ លោកយ៉ារ៉ូ (ជា Younger bro) រួមជាមួយតារាកិត្តិយសល្បីៗជាច្រើនរូបទៀតនៅរៀងរាល់សប្តាហ៍។ សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Bro Time ដែលនឹងមានចាក់ផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់ នៅលើកញ្ចក់ទូរសទស្សន៍ បាយ័ន៕

កម្មវិធីនេះនាំមកជូនផ្តាច់មុខជាពិសេសដោយ ស្រាបៀរ Krud ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ។

ទស្សនាវីដេអូ https://web.facebook.com/watch/?v=429501125874200

អត្ថបទដោយ៖ Momo