​អាមេរិក៖ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) បាន​និយាយ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សកល។លោក ​រ៉ូ​ប៊ើ​តូ អា​ហ្សេ​វ៉េ​ដូ គឺជា​អគ្គនាយក​អង្គការ WTO បាន​ធ្វើ​ការ​ព្រមាន​ថា មាន​នូវ​ហានិភ័យ​មួយ​ដែល​ថា កំណើន​សេដ្ឋកិច្ច​សកល​អាច​នឹង​ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័ស​។​ សេចក្ដីអធិប្បាយ​របស់​លោក​ អា​ហ្សេ​វ៉េ​ដូ បាន​កើតមានឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ចិន​ បាន​ប្រកាស​ដំឡើង​តម្លៃ​ពន្ធ​រៀង​ៗ​ខ្លួន ក្រោយ​ពេល​ដែល​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ា​ស៊ីន​តោនមាន​សង្គ្រាម​ពាក្យ​សម្ដី ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​នោះ​។​ លោក​ អា​ហ្សេ​វ៉េ​ដូ បាន​និយាយ​ថា បច្ចុប្បន្ន WTO បាន​ប្រឈម​នឹង​ពេលវេលា​ដ៏​លំបាក​របស់​ខ្លួន​។ គួរ​ឲ្យ​ដឹង​ថា កាលពី​សប្ដាហ៍​មុន​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​តម្លើង​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន​ក្នុង​ទំហំ​ទឹកប្រាក់ ​៦០​ពាន់​លាន​ដុល្លារ​។ ​ ​ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​វិញ​ថា​ ខ្លួន​មិន​ខ្លាច​រអា​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​នេះ​ឡើយ ប៉ុន្តែ​កិច្ច​ចរចា​នៅតែ​បើក​ចំហ​ជានិច្ច​។​ ចាប់​តាំង​ពី​ពេលនោះ​មក​សហរដ្ឋអាមេរិក​ក៏បាន​និយាយ​ផង​ដែរ​ថា ពួកគេ​សង្ឃឹម​យ៉ាង​មុតមាំ​ថា...
អាស៊ី៖ ​ទីផ្សារ​ភាគហ៊ុន​ក្នុង​ប្រទេស​ជប៉ុន និង​កូរ៉េ​បាន​ធ្លាក់​ចុះនៅ​ថ្ងៃ​សុក្រ​នេះ ខណៈទីផ្សារ​ភាគហ៊ុន​សកល​លោក​ធ្លាក់​ចុះ​បន្តិច ក្រោយការប្រកាស​របស់រដ្ឋបាលលោក​ ត្រាំ ​ថា ខ្លួន​នឹង​កំណត់​តម្លៃ​ពន្ធ​នាំចូល​ សម្រាប់ការ​នាំ​ចូលប្រចាំ​ឆ្នាំពីប្រទេស​ចិន​រហូតដល់ទំហំ ៦០ពាន់​លាន​ដុល្លារ​អាមេរិក​។ ​និទស្សន៍​ភាគហ៊ុនរបស់​ក្រុម Topix បាន​ធ្លាក់​ចុះ 2.5% ក្នុង​ការ​ជួញដូរ​ដំបូង​ក្នុង​ទីក្រុង​តូ​ក្យូ ដោយ​ធ្លា​ក់​ទាប​បំផុតក្នុង​រយៈពេល​ជាង​៥​ខែ។ តម្លៃទីផ្សារ​ភាគហ៊ុន​ធំ​ៗ​ទាំងអស់បាន​ធ្លាក់​ចុះ ដោយ​ក្នុង​នោះភាគហ៊ុនរបស់​ក្រុមហ៊ុន​បច្ចេកវិទ្យា រង​ការ​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​បំផុតដោយធ្លាក់​ចុះ 2.9% និង​ធ្លាក់​ចុះ​លើស​ពី 2.5% សម្រាប់​ក្រុមហ៊ុន​ទូរគមនាគមន៍, ក្រុមហ៊ុន​ឧស្សាហកម្ម​ និង​សម្ភារៈ​ចាំបាច់​។​​ ក្នុង​ទីក្រុង​សេ​អ៊ូ​លក្រុមហ៊ុន Kospi Composite បាន​ធ្លាក់​ចុះ 2.2% ដោយក្នុង​នោះភាគហ៊ុនបច្ចេកវិទ្យា ​ក៏បាន​រង​ការ​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​បំផុត​ផង​ដែរដោយ​ធ្លាក់​ចុះ 2.7%។ ហើយ​ភាគហ៊ុន​នៅ​លើ​និទស្សន៍​ក្រុមហ៊ុន Hang Seng ធ្លាក់​ចុះ 2%​ នៅ​ពេល​ការ​ជួញដូរ​ចាប់ផ្ដើម​ក្នុង​ទីក្រុង...
អឺរ៉ុប៖ អនុ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​​លោក ​ជើគី កាតេ​និន​ បាន​និយាយ​នៅ​ក្នុង​​ទីក្រុង​ព្រូសែល​​ប្រទេស​បែល​ហ្សិក​ថា សហភាព​​អឺរ៉ុប​បាន​ត្រៀម​ខ្លួន​​ជា​និច្ច​ ដើម្បី​នាំ​យកអាមេរិក​​ទៅ​កាន់​តុលាការ​ពាណិជ្ជកម្ម​​ពិភពលោក ប្រសិន​បើ​​អាមេរិក​ដំឡើង​​ពន្ធ​នាំ​ចូល​​ទៅ​លើ​ដែក​ថែប​ និង​អាលុយមីញ៉ូមមែននោះ។ ​លោក កាតេនិន ​បាន​ប្រាប់​សន្និសីទ​​កាសែត​​ក្នុង​ក្រុង​​ព្រូសែល​ថា ​សហភាព​អឺរ៉ុប​​​ត្រូវ​ការ​​ឲ្យ​មាន​ការ​សន្ទនា​​ជាមួយ​សហរដ្ឋ​អាមេរិក​ ហើយ​ជាង​នេះ​ទៅ​ទៀត​​យើង​ត្រូវ​​ការ​​ឲ្យ​មាន​ភាព​ច្បាស់លាស់ ​​ចំពោះ​​ស្ថានការណ៍​នេះ។ លោក​បន្ត​ថា ​យើង​​កំពុង​ស្វែង​រក​ជម្រើស​​ណា​​ដែល​មិន​ត្រូវ​ បាន​គេ​​រាប់​បញ្ចូល​​ការ​ដំឡើង​​ពន្ធ​ខ្ពស់​​នោះ។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ​បាន​ចុះ​ហត្ថលេខា​​លើ​​សេចក្ដី​ប្រកាស​​​ការ​ដំឡើង​ពន្ធ​​ដែក​ថែប​ និង​អាលុយមីញ៉ូម ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​​ជំទាស់​​នៅ​ជុំវិញ​​ពិភពលោក​ កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​​​ទៅ​លើ​ការ​ដាក់​​កម្រិត​ពន្ធ​នាំ​ចូល​ ២៥%​លើ​ដែក​ថែប និង​ ១០%​លើ​អាលុយមីញ៉ូម៕​​​​ អត្ថបទ៖ មករា
​ភ្នំពេញ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​ហ៊ីយ៉ាន់ដាយ​នៅ​កម្ពុជា បាននិងកំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​នេះ ដោយ​កាលពី​ឆ្នាំមុន រថយន្ត​នេះ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន ដែល​បានធ្វើ​ឲ្យ​ការលក់​រថយន្ត​នេះ ជាប់​ចំណាត់ថ្នាក់​ទី​៥​ក្នុងចំណោម​ម៉ាក​រថយន្ត​ល្បីៗ​ទាំងនោះ​។​ ​​លោក ប្រាយ​អ៊ែន ខូ នាយក​ប្រតិ​ប​តិ្ត និង​ជា​ប្រធាន​ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ​ខេ​ម​កូ​ម៉ូ​ធ័​រ បានលើកឡើង​យ៉ាង​ដូច្នេះ ឱកាស​បើក​កម្មវិធី “Hyundai Night Event and H-1 Full Option Premium” នៅ​ភោជនីយដ្ឋាន​Exchange រាជធានី​ភ្នំពេញ ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំងអស់ ដែល​បានធ្វើ​ឲ្យ​រថយន្ដ​H-1 ជា​រថយន្ដ​ក្លាយជា​រថយន្ដ​Mini Bus លក់ដាច់​បំផុត​នៅ​កម្ពុជា និង​ដើម្បី​បង្ហាញ​រថយន្ដ​ស៊េរី​ថ្មី​មួយទៀត​គឺ H-1 Full Option Premium​។ ​លោក​បន្តថា ខណៈ​រថយន្ដ​ហ៊ី​យ៉ាន់​កំពុងមាន​គេ​ជិះ​ច្រើន​នៅលើ​ដងផ្លូវ ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ​កាន់តែ​ព្យាយាម​នាំមក​នូវ​រថយន្ត ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ជូន​អតិថិជន​តាម​តម្រូវការ និង​ងាយស្រួល​ប្រើប្រាស់​ជាមួយ នឹង​បច្ចេកវិទ្យា​ស៊េរី​ទំនើប​ចុងក្រោយ​។...
ភ្នំពេញ ៖ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​កូរ៉េ​ មក​បណ្តាក់​ទុន ​នៅ​កម្ពុជា ​ឲ្យ​កាន់តែច្រើន ​ដើម្បី​ជំរុញ ​ឲ្យ​បានសម្រេច​តាម​ការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម ​នៅក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​២​ពាន់​ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២០ ​នឹង​ឲ្យ​ស្របតាម​ការ​ប្តេជ្ញាចិត្ត ​នៃ​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។ ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ​បាន​ថ្លែង ​ក្នុង​ពិធី​ផ្លូវការ​ចុះហត្ថលេខា​ លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​កម្ពុជា ​ជាមួយ​សួន​បច្ចេកវិទ្យា​ Jeonbuk Technopark ​ នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​ លោក Kang Shin Jae ប្រធាន​សួន​បច្ចេកវិទ្យា​ Jeonbuk Technopark ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពីថ្ងៃទី​១២ ខែតុលា ​ម្សិល​ម៉ិ​ញ​ថា ​ការចុះហត្ថលេខា​...
ភ្នំពេញ៖ ធនាគារចិននៅកម្ពុជា បានបង្ហាញពីផែនការពង្រីកបន្ថែមនូវសាខារបស់ខ្លួននៅកម្ពុជា ពិសេសឆ្ពោះទៅកាន់ខេត្តមានសក្ដានុពលសេដ្ឋកិច្ច ដូចជា ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ក្នុងជំនួបជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជានាព្រឹកថ្ងៃទី៥ កញ្ញានេះ ឯកឧត្ដម សិន ស៊ីជីង ប្រធានធនាគារចិនបានជម្រាបជូនឯកឧត្ដមឧបនាយរដ្ឋមន្ត្រីថា ធនាគារចិន(Bank of China) បានបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១០ ហើយគោលបំណងរបស់ឯកឧត្ដម និងប្រតិភូមកកម្ពុជាលើកនេះ គឺដើម្បីស្វែងយល់ពីអ្វីដែលធនាគារចិន ត្រូវធ្វើក្រោមគោលនយោបាយខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន និងឱកាសវិនិយោគបន្ថែមនៅកម្ពុជា។ ឯកឧត្ដមសង្ឃឹមថា នឹងមានអ្នកវិនិយោគទុនចិនជាច្រើនមកវិនិយោគនៅតំបន់អាស៊ាន ក្នុងនោះមានកម្ពុជាផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនកាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយចិននៅតែបន្តជួយដល់កម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម...