ក្រុមហ៊ុន Huawei សម្ពោធ Huawei G7 Plus ស្មានហ្វូនដែលមានបច្ចេកវិទ្យាទំនើប
​អឺរ៉ុប៖ ​ផ្សារភាគហ៊ុនទំនិញប្រើប្រាស់បច្ចុប្បន្ន​បាន ធ្លាក់ចុះកាលពី​ម្សិលមិញ ដែល​ជាការធ្លាក់​ថ្លៃចុងក្រោយ​បំផុត ក្នុង​តម្លៃរបស់​ប្រេងឥន្ធន។ ពេលនេះតម្លៃ​ប្រេងមួយ​បារ៉ែលមិន​ដល់​ ៣០ដុល្លា​អាមេរិកផង​ទេ។​ ​តារាង​សន្ទស្សន៍ភាគហ៊ុនចំនួន​ ៤៦ប្រទេសរបស់ MSCI នៅក្នុង​ពិភពលោកទាំងអស់បាន​ធ្លាក់ចុះ​ដល់​ថ្ងៃទី10 ខណៈ​ទីផ្សារ​ធំៗ​របស់​អឺរ៉ុប​បាន​ធ្លាក់ចុះ 1.8-2.5ភាគរយ ​បន្ទាប់ពី​ការ​លក់​ពេញ​មួយ​យប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់នៅក្នុង​តំបន់​អាស៊ី​។​ លោក Justin Urquhart Stewart មកពីក្រុមហ៊ុន Seven Investment Management បាន​និយាយ​ថា អ្វី​គ្រប់យ៉ាង​ដែលពួក​លោក​កំពុង​សម្លឹង​ឃើញ​ជា​រឿង​ល្អ​ណាស់ សូម្បីតែ​នៅក្នុង​ប្រទេស​ចិនជាទី​ដែលអ្នក​មើលឃើញថា ទិន្នន័យនៃ​ការផលិត​នៅ​មានសន្ទុះ​ធ្លាក់ចុះ, ការ​ផ្ដល់​សេវាកម្មរបស់​ពួកគេមើលទៅនៅតែល្អប្រសើរ។​ ប៉ុន្តែ​មួយ​ផ្នែកទៀតវា​កើត​ចេញ​ពីព្យុះ​នៃ​គំនិតអ​វិជ្ជ​មាន ដែល​ជាការរួមបញ្ចូល​គ្នា​នៃមនុស្ស​ដែលកន្លងមក​នៅ​មិនទាន់​យល់ច្បាស់​។ ចំណែក​លោកវិញលោក​មិនគិត​បែប​នេះ​ទេ។ លោក​គិតថា បញ្ហា​នយោបាយ​ភូមិសាស្ត្រប៉ះពាល់​ដល់សេដ្ឋកិច្ច​សាកល​។ ចំណែក​ប្រទេស​កាណាដាដែល​ជាប្រទេសមួយ​ក្នុងចំណោម​ប្រទេសជាច្រើន នៃ​អ្នកផលិតប្រេងធំ​របស់​សាកលលោក បានឃើញពីការធ្លាក់ចុះ​នៃ​ប្រាក់​ដុល្លាកាណាដារបស់​ខ្លួន បើ​ធៀប​ទៅ​នឹងដុល្លា​អាមេរិកដែល​កម្រិត​ទាប​បំផុតរបស់​ខ្លួន​នេះ កើតឡើងតាំងពីខែមេសា​2003 មក​ម្ល៉េះ៕ ​អត្ថបទ៖ សុខ​មាន