ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌាបើកការប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ ឆ្នាំ ២០១៥ ដើម្បីស្វែងរកបេក្ខជនដែលមានសមត្ថភាពទៅប្រកួតដណ្តើមយករថយន្ត ស៊ូបារុដែលតំលៃ ៥៥,០០០ដុល្លាសហរដ្ឋអាមេរិច
  ភ្នំពេញ៖ ក្រុម​ការ​ងារ​មន្ទីរសាធារណ​ការ​រាជ​ធានី​ភ្នំពេញ ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ចាក់​អ៊ុត​កៅ​ស៊ូបេទីមី​ណឺ តាម​ផ្លូវ​លេខ​២៧១ ​ចាប់​ពី​ស្ពាន​អាកាស​៧​មករា​ ដល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ បន្ទាប់​ពី​ជួស​ជុ​លគ្រឹះ​ក្រោម​រួច​។ មន្ត្រី​សាលា​រាជធានី​ភ្នំពេ​ញបានអោ​យដឹ​ងថា ​ដោយបា​នជួស​ជុល​គ្រឹះថ្ន​ល់តាម​ទីតាំង​១​ចំនួន​រួច ការ​ដ្ឋាន​ផ្លូវ​លេខ២៧១ ​បាន​ចាប់​ផ្តើម​អ៊ុត​កៅស៊ូ​ A​C កម្រាស់ ​៥ស.ម​ ប្រវែង​ ៧៧០០ម ទទឹង ​១៨ម ចាប់​ពីស្ពាន​អាកាស៧​មក​រាដ​ល់មហាវិថី​ព្រះ​មុនី​វង្ស​។សាលា​រាជ​ធានី​ភ្នំពេញ ស្នើ​សុំការយោគ​យល់​អធ្យាស្រ័យ​ចំពោះកា​ររំខាន​ដោយសកម្ម​ភាព​ការដ្ឋាន​នេះ៕
ភ្នំពេញ៖ លោក​តំណាង​រាស្ត្រ ​អ៊ុំ សំ​អាន ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ឈឺ​ឆ្អាល់​រឿង​ព្រំដែន​ និង​រឿង​ផែន​ទី ​បាន​ស្នើសុំរាជ​រដ្ឋាភិបាល​បង្ហាញ​ផែន​ទី ​UTM ខ្នា​ត ​1/50.000 ​ចំនួន​៤០​ផ្ទាំង អម​សន្ធិ​សញ្ញា​ឆ្នាំ​១៩៨៥​ និង​ចែង​ក្នុង​ប្រការ​៣ចំ​ណុច២​នៃ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥​ ។ តំណាង​រាស្ត្រ​រូប​នោះបាន​ក៏​បាន​បញ្ជាក់​ក្នុង​ទំព័រFaceboo​kរប​ស់ខ្លួន​ថា ផែន​ទី​នោះ ជា​ផែន​ទី​របស់​ទាហាន​អាមេរិក​ ព្រោះ​រដ្ឋា​ភិបាល​ក៏​ប្រើផែន​ទី៤០​ផ្ទាំង​នេះ ​ដើម្បីបោះ​បង្គោល​ផង​ដែរ​ ហើយ​ផែន​ទី​នេះ​ប្រើ​ជា​គោល ​ឯផែន​ទី​ខ្នាត​ 1/100.000​ គ្រាន់​តែ​ប្រើ​អម​ប៉ុណ្ណោះ។​ផែន​ទី ​UTM ​ខ្នាត ​1/50.000 ផ្ទុយ​មាត្រា២​នៃ​រដ្ឋធម្មនុញ្ញ​។ លោក អ៊ុំ សំអាន បញ្ជាក់​ថា «សូម​រដ្ឋាភិបាល​យក​ផែន​ទី ​UTM ខ្នាត ​1/50.000 ​ចំនួន​៤០​ផ្ទាំង ដែល​រដ្ឋាភិបាល​ប្រើ​បោះបង្គោលស​ព្វថ្ងៃ​ ម​កផ្ទៀងផ្ទា​ត់ជាមួ​យផែន​ទីបោ​នខ្នាត​ 1/100.000 យក​មក​ពីប្រទេស​បារាំង​ផង...
​​អូស្ត្រាលី៖ ​ថ្ងៃ​ចន្ទ​ម្សិលមិញនាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក​តូ​នី អា​បុ​ត បាន​រង​សំពាធ​ឲ្យ​ទទួលយក​ជនភៀសខ្លួន​បន្ថែម​ទៀត ដើម្បី​ជួយ​បញ្ចប់​កល​វិបត្តិ​បង្កឡើង​ដោយ​ជនភៀសខ្លួន​រាប់​ម៉ឺន​រាប់​សែន​នាក់ ដែល​បាន​ធ្វើ​ដំណើរ​មកដល់​អឺរ៉ុប​។​ ​គួរ​ឲ្យ​ដឹង​ថាកាលពី​ថ្ងៃអាទិត្យ​កន្លងទៅ លោក​អា​បុ​ត បាន​ប្រកាស​ថា អូស្ត្រាលី​នឹង​រៀបចំ​កន្លែង​បន្ថែម​ទៀត​ដើម្បី​អនុ​ឡោម​តាមច្បាប់​កូតា​ទទួលយក​ជនភៀសខ្លួន​ប្រចាំឆ្នាំ​១៣.៧៥០​នាក់​។​ ​រូបថត​ក្មេងប្រុស​ស៊ី​រី ដែល​បាន​ដេក​ស្លាប់​ផ្កាប់​មុខ​នៅ​លើ​ឆ្នេរសមុទ្រ​ប្រទេស​តួ​ក​គីកាល​ពី​ពេល​កន្លងទៅ បាន​ធ្វើ​ឲ្យ​ពិភពលោក​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​សោកនាដកម្ម​មួយ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាន​ធ្វើ​ការ​ថ្កោល​ទោស​អឺរ៉ុប ចំពោះ​វិបត្តិ​ជនអន្តោប្រវេសន៍​មួយ​នេះ​។ ទោះបីជា​យ៉ាង​ណាក្តីអូស្ត្រាលីបាន​និយាយ​ថា ខ្លួន​មាន​គម្រោង​ចង់​បញ្ចប់​វិធានការ​បន្ទាន់ ដែល​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​កំពុង​ជាប់​នៅក្នុង​ប្រទេស​ហុង​គ្រី ធ្វើដំណើរ​មកកាន់​អូស្ត្រាលី និង​អាល្លឺម៉ង់។​ ខណៈនោះ​ដែរគណបក្សប្រឆាំង​ការងារ​របស់​ប្រទេស​អូស្ត្រាលី ក៏បាន​អំពាវនាវ​ផង​ដែរ ឲ្យ​មានការ​ទទួលយក​នូវ​ជនភៀសខ្លួន​១​ម៉ឺន​បន្ថែម​ទៀត។​ លោក​ប៊ី​ល សត​ថិ​ន ដែល​ជា​មេដឹកនាំ​គណបក្សប្រឆាំង បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា គណបក្ស​របស់​លោក​យល់​ឃើញថា វា​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ សម្រាប់​រដ្ឋាភិបាល​អូស្ត្រាលី ឬ​លោក​តូ​នី អា​បុ​ត ដោយ​គ្រាន់តែ​និយាយ​តែ​មាត់​ថា ពួកគេ​នឹង​ព្រម​ទទួលយក​ជនភៀសខ្លួន​បន្ថែម​ទៀត ប៉ុន្តែ​នៅក្នុង​ដំណាក់កាល​ដូច​សព្វ​ថ្ងៃនេះ ពួកគេ​ត្រូវ​តែ​កំណត់​ពី​ចំនួន​ឲ្យ​បាន​ច្បាស់លាស់​ថា​ប្រទេស​មួយ​នេះ អាច​ទទួល​ចំនួន​ជនភៀសខ្លួន​បាន​ប៉ុន្មាន​នាក់​ឲ្យ​ពិតប្រាកដ​នោះ​៕ អត្ថបទ៖ សារ៉ាត់