ភ្នំពេញ៖ អគ្គលេខាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ត្រូវ​បាន​អង្គការ​សហ​ប្រ​ជាជាតិ និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន យក​ធ្វើជា​ទីតាំង​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ស្ដីពី​បច្ចុប្បន្ន​ភាព​គោលដៅ​ទសវត្ស​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៦ ឆ្នាំ​២០២០ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្ដើមពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញាខាងមុខ​នេះ​។ លោកជំទាវ មិណ ម៉ា​ណាវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈ​កម្មា​ធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​​លើក​ឡើង​ថា សិក្ខាសាលា​នេះ​គឺជា​ផ្នែក​មួយ​នៃ​អង្គការ​សេដ្ឋកិច្ច និង​សង្គម​នៃ​អង្គការសហប្រជាជាតិហៅ​កាត់​យូ​អិន​អេ​ស្កា​ប់ មាន​ធ្វើ​កម្មវិធី​ទសវត្ស​សុវត្ថិភាព​ចរាចរណ៍​ដែល​ត្រូវ​ពិនិត្យ​ឡើងវិញ និង​ជំរុញ​ការកាត់បន្ថយ​អ្នក​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​អោយ​ធ្លាក់​ចុះ​អោយ​បាន​៥០%​ ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២០​។ លោក​ជំទាវ មិណ...

ភ្នំពេញ៖ ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​នេះ​លោក​វរសេនីយ៍ឯក ឡេង វណ្ណា មេបញ្ជាការ​កង​វិស្វករ​កម្ម​លេខ​៣៦៩ នៅ​ប្រទេស​លី​បង់​បាន​ថ្លែង​ថា ឆ្លើយ​លទ្ធផល​ជោគជ័យ​នៃ​ការ​បំពេញ​បេសកកម្ម​ កម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ក្នុង​ប្រទេស​លី​បង់​នោះ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​នេះ​ខាង​មុខ​លោក​ឧត្ដមសេនីយ៍ Sandeep Sinh Bajaj មេបញ្ជាការ​រង​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​លី​បង់ រួម​នឹង​មន្ត្រី​ជាន់​ខ្ពស់​នានា​ទៀត​មកពី​អង្គការសហប្រជាជាតិ នឹង​បំពាក់​មេដាយ​ការងារ​ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា​ទាំង ​១៨៤​រូប​ដែល​បាន​បំពេញបេសកកម្ម​បាន​ជិត​ ១​ឆ្នាំ​កន្លង​ទៅ​នេះ​។ លោក​ឡេង វណ្ណា បន្ត​ថា ការ​បំពាក់​មេដាយ​នោះ​លើកទឹកចិត្ត​នោះ​ពី​ UN នោះ​គឺ​នឹង​ធ្វើឡើង​មុន​ពេល​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ១៨៤​នាក់​ទាំងនោះ...

៖ វេន​កាន់បិណ្ឌ​ទី​១៤​ នៅ​វត្ត​បទុម​វត្តី រាជធានី​ភ្នំពេញ ដែល​មាន​សម្តេច​ព្រះមហា​សុមេធាធិបតី​ ន​ន្ទ ង៉ែត សម្តេច ព្រះសង្ឃ​នាយក ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ បាន​ប្រារព្ធ​វេន​កាន់បិណ្ឌ​ទី​១៤ ​យ៉ាង​អធិកអធម ​ដែល​មាន​ការចូលរួម​ដោយ​ឯកឧត្តម​ ឧកញ៉ា លី គៀក​ និង​លោកជំទាវ​ ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​យ៉ាង​កុះករ ​ហើយ​តាមរយៈ​នេះ​ក៏​ទទួល​បាន​បច្ច័យ​សង្កត់​បិណ្ឌ​១២​លាន​រៀល ​និង​១​ពាន់​ដុល្លារ​អាមេរិក​។ ​បុណ្យកាន់បិណ្ឌ​ ឬ​ ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ​...

កែប​៖ ឯកឧត្តម ​ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​ ​មាន​ប្រសាសន៍​ប្រាប់ ​ដល់​សិស្សានុសិស្ស​ទាំងអស់​ដែល​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​ សិក្សា ២០១៦-​២០១៧​ ឲ្យ​ខិតខំ​រៀន​សូត្រ​ឲ្យ​បានល្អ​បន្ថែមទៀត ពេល​បន្ត​នៅ​មហាវិទ្យាល័យ ​ ព្រោះ​វា​ជា​ដំណាក់កាល​ដ៏​សំខាន់​បំផុត​ ក្នុង​ការ​ចាប់​យកចំណេះ​ជំនាញ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ល្អ ហើយ​ ជាពិសេស​កុំទៅ​គិតគូរ និង​ជឿ​រឿង​នយោបាយ​បោក​បញ្ឆោត​របស់​ពួក​អគតិ​ចង់​ធ្វើ​បដិវត្ត​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ ការ​លើកឡើង​បែបនេះ​ នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​បណ្តោះ​អាសន្ន ​និង​ជូន​រង្វាន់​សិស្សានុសិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា ​ទុតិយភូមិ​ ឆ្នាំ​សិក្សា​២០១៦-២០១៧...

ព្រះសីហនុ ៖ ​ជាមួយនឹង​ការ​មកដល់​នូវ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​ចិន​ បានធ្វើ​ឲ្យ​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​ កើនឡើង​យ៉ាង​គំហុក ​ជាក់ស្តែង​បច្ចុប្បន្ននេះ​មាន ​កាស៊ីណូ​នៅ​ក្រុងព្រះសីហនុ​ ជិត​២០​កន្លែង​ កំពុងដំនើរការ ​ និង​រំពឹង​កើន​ឡើង​ដល់​២៤​កន្លែង​ នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ជួន ណារិន ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ម្សិលមិញ​នេះ​ថា បច្ចុប្បន្ននេះ​ ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ​ចំនួន​១៨ ទៅ​១៩​កន្លែង​កំពុង​ដំណើរការ ​និង​កាស៊ីណូ​មួយ​ចំនួនទៀត​កំពុង​សាងសង់...

ភ្នំពេញ ៖ ​​ ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ពេល​ថ្មីនេះ ​ឯកឧត្តម ហាប់ ទូច អគ្គនាយក​បច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បាន​ឲ្យ​ដឹងថា ​៖ ក្រសួង​វប្បធម៌ ​បានដាក់​ល្ខោនខោល និង​តម្បាញ​សូត្រ​ ស្នើ​ទៅ​អង្គការ​យូណេស្កូ ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី ​នៃ​មនុស្សជាតិ នាពេល ​ខាងមុខនេះ​។ ឯកឧត្តម បន្តថា​ បន្ទាប់ពី​បាន​ដាក់​បញ្ចូល​ចាប៉ីដងវែង​ខ្មែរ នៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី...

ភ្នំពេញ ៖ ​​រដ្ឋាភិបាល ​នៃ​ប្រទេស​បារាំង ​បាន​បញ្ជូន​សាស្ត្រាចារ្យ​ ដើម្បី​ធ្វើការ​បង្រៀន​ភាសា​បារាំង ដល់​កង​កំលាំង​ទ័ព​មួក​ខៀវ ​ដើម្បី​ត្រៀម​បញ្ជូន​បំពេញបេសកកម្ម​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ ក្នុងចំណោម​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​។ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព​ថ្លែង​បញ្ជាក់​ប្រាប់ BTV ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​ នេះ​ថា​ មកដល់ពេលនេះ រដ្ឋាភិបាល​បារាំង ​បាន​ឯកភាព​បញ្ជូន​គ្រូ​យោធា​ចារ្យ​បារាំង​បន្ថែម​មក​កម្ពុជា ​ដើម្បី​បង្រៀន​ភាសា​បារាំង​ត្រៀម​ចេញ ​បំពេញ​បេសកកម្ម​ រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ នៅក្នុង​ចំណោម​កង​កំលាំង​ទ័ព​មួក​ខៀវ​ដែល​និយាយ​ភាសា​បារាំង​...

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧​នេះ ​សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​សរសេរ​បណ្តាញ​សង្គម facebook ថា ​នៅ២ថ្ងៃទៀត​ ពិធី​បុណ្យភ្ជុំ​បិណ្ឌ​ធំ​នឹង​ចូល​មក​ដល់​ ព្រោះ​ថ្ងៃ​នេះ​គឺ​បិណ្ឌទី១៣​ហើយ​។ សម្តេច​តេជោ ​ហ៊ុន ​សែន បាន​អំពាវ​នាវ​សូមជ​នរួមជាតិ ​និ​ងបង​ប្អូន​កូន​ក្មួយកម្មករ-​កម្មការិនី​ធ្វើ​ដំណើ​រទៅ​ជួប​ជុំក្រុមគ្រួសារ​ទាំង​នៅ​ក្នុង​ទីក្រុ​ង និង​តាម​បណ្តាខេ​ត្ត​នានា ​សុខ​សប្បាយតា​មផ្លូវ​ និង​បាន​រីករាយ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំទាំង​អស់​គ្នា។​ ទន្ទឹម​នឹង​ការ​ធ្វើបុណ្យ​នៅ​វត្ត​ សូម​កុំ​ភ្លេចព្រះរ​ស់នៅផ្ទះ​ដែល​តែង​តែផ្ត​ល់នូវ​ពរ​ជ័យ​ និង​ក្តី​ស្រឡាញ់​ដ​ល់កូនចៅ​គ្រប់ៗ​គ្នាជា​រៀង​រាល់ថ្ងៃ​។ សម្តេច​តេជោ ​ហ៊ុន...

បន្ទាយមានជ័យ៖ តុលា​ការ​ខេត្តប​ន្ទាយ​មាន​ជ័យ ​បាន​សម្រេច​ឃុំខ្លួន​នារី ​ដែល​ជេរ​ប្រមាថ​សម្តេចតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី ​ព្រះ​មហាក្សត្រ ​និង​សម្តេចម៉ែ ​នៅ​ថ្ងៃទី១៧ ​ខែ​កញ្ញា ​ឆ្នាំ២​០១៧​ នេះ​ បន្ទាប់​ពី​សាក​សួរ​រួច​។ លោក​ជួន​ វណ្ណៈ​ ចៅ​ក្រមស៊ើបសួរ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ​ជាអ្ន​កចេញដី​កាស​ម្រេច​ឃុំ​ខ្លួ​ន។ នារី​ឈ្មោះ ​មឿន​ លីហ័រ​ ត្រូវ​បានចោទប្រកាន់​ពីប​ទជេរ​ប្រមាថជា​សាធារណៈ​(តាមfacebook​)​ និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​។ សូម​ជម្រាប​ថា​ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមាន​ជ័យ ​កាល​ពីវេលា​ម៉ោង​៤...

ភ្នំពេញ៖ ទេសរដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ​ឯកឧត្តម​ប្រាក់ ​សុខុន ​នឹង​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​ទៅ​កាន់​ទីក្រុង​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក​មួយ​សប្តាហ៍​ ដើម្បី​ចូលរួម​សម័យ​ប្រជុំ ​លើក​ទី​៧២ ​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ និង​កិច្ច​ប្រជុំមួយ​ចំនួន​ទៀត​ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ទី​១៩ ​ដល់​ថ្ងៃ​ទី​២៥ខែ​កញ្ញា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។ ដំណើ​ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​រូប​នេះ​គឺ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​បន្ទាប់​ពី​ សហរដ្ឋ​អាមេរិក​តាម​រយៈ​ស្ថាន​ទូត​របស់​ខ្លួន​បាន​ប្រកាស​បិទ​ទិដ្ឋាការ​មន្ត្រី​ជាន់​ខ្ពស់​ការ​បរទេស​កម្ពុជា​ចាប់​ពី​អគ្គនាយក​ឡើង​ទៅ​ដោយសារ​តែ​កម្ពុជា​ផ្អាក​មិន​ទទួល​យក​ជន​ជាតិ​ខ្មែរ​អាមេរិក​ដែល​បាន​ប្រព្រឹត្ត​អំពើ​មិន​ល្អ​មក​កម្ពុជា​វិញ។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​បាន​ចេញ​នៅថ្ងៃ​ទី​១៧ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧​នេះ​បាន​ឲ្យ​ដឹង​ថា ​នៅ​សម័យ​ប្រជុំ​ លើកទី​៧២​រប​ស់មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នេះ​ឯក​ឧត្តម​ប្រាក់​ សុខុន នឹង​អញ្ជើញ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចំនួន​ដោយ​ផ្តោត​ទៅ​លើ​សារៈ​សំខាន់​នៃ​កិច្ច​ប្រឹងប្រែង​រួម​ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ភេរវកម្ម​ សមិទ្ធិផល​របស់​កម្ពុជា​ស្តីពី​គោល​ដៅ​អភិវឌ្ឍន៍​...