ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជា” គឺទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋនៅទូទាំងប្រទេសច្រើនលើសលុបបំផុត ព្រោះជាគណបក្ស របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ។ ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃដឹកនាំ និងកសាងប្រទេសរបស់ គណបក្សប្រជាជន ដែលបាន ធ្វើឱ្យ ”ព្រះរាជាណាចក្រកម្ពុជា”ដែលខ្ទេចខ្ទាំដោយសារសង្រ្គាម និងការកាប់សម្លាប់ បានក្លាយមក ជាប្រទេសរីកចម្រើនដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ងើបត្រដែតស្មើមុខជាមួយប្រទេសក្នុងតំបន់ និង សហគមអន្តរជាតិ។ កម្ពុជាគ្រប់រូបបានឃើញ...

-Part 1 https://youtu.be/kIERq60wROg -Part 2 https://youtu.be/NjHZVv4r3yc -Part 3 https://youtu.be/6-eMPnr3lVA

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជាមានគោលដៅកាត់បន្ថយតអត្រាឆ្លងឬអត្រាអាំងស៊ីដង់ជំងឺរបេងឲ្យបាន៨០ភាគរយ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣០ខាងមុខនេះ។ ឯកឧត្តម ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីគម្រោងទទួលផលរហ័សក្រោមជំនួយថវិកាពីស្ថានទូតឥណ្ឌា ស្តីពីដំណោះស្រាយលើការគ្រប់គ្រងជំងឺរបេងនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបែបថ្មីក្នុងការផ្តល់ ដំណោះស្រាយលើគ្រប់គ្រងជំងឺរបេង នាព្រឹកថ្ងៃទី២៦ ខែឧសភានេះថា នៅប្រទេសកម្ពុជា...

ភ្នំពេញ៖ បន្ទាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីប្រកាស ការបញ្ចុះថ្លៃលក់ទឹកស្អាត ស្តីពីការដាក់ ឲ្យអនុវត្តន៍គោលការណ៍ថ្មី ក្នុងនោះ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ ក៏បានអនុវត្តន៍គោលការបញ្ចុះថ្លៃការលក់ទឹកស្អាត នេះផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ទទួលបានការលក់ទឹកស្អាតក្នុងតម្លៃសមរម្យ...

ភ្នំពេញ៖ របាយការណ៍កាកបាទក្រហមកម្ពុជាបង្ហាញថា ក្នុងរយៈពេលមួយត្រីមាសដើមឆ្នាំ២០១៧ ស្ថាប័នជំនួយមនុស្សធម៌មួយនេះ បានផ្តល់ជំនួនមនុស្សធម៌ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ។ យោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ...

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញចង់ឃើញមន្ទីរពេទ្យជោរៃភ្នំពេញ មានភាពល្បីល្បាញនិងមានការជឿជាក់ដូចមន្ទីរពេទ្យជោរៃនៅទីក្រុងហូជីមិញប្រទេសវៀតណាម។ ឯកឧត្ដម ប៉ា សុជាតិវង្ស បង្ហាញជំហរដូចនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយលោកស្រីហ្ងៀន ធីធូ Nguyen Thi Thu អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី២៥ ឧសភា នៅលារាជធានីភ្នំពេញ។ ឯកឧត្ដម ប៉ា...

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្ងៃទី២៦ ឧសភានេះឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាដែលត្រូវ បញ្ចប់បេសកកម្ម បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌានៅតែបន្តការ គាំទ្រចំពោះកម្ពុជា និងនៅតែបន្តរួមចំណែកដល់កិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាបន្តទៀត។ ឯកអគ្គរដ្ឋទូតបញ្ចប់បេសកកម្មឯកឧត្ដម Naveen Srivastavaរូបនេះមានប្រសាសន៍ថា បើងាកទៅមើលពីប្រវត្តិនៃទំនាក់...

ស្វាយរៀង ៖ ថ្នាក់ដឹកនាំខេត្តស្វាយរៀង បានស្នើឲ្យប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានចុះឈ្មោះបោះឆ្នោតរួច ត្រូវត្រៀមគ្រប់មធ្យោបាយ ដើម្បីបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បំពេញកាតព្វកិច្ចជាពលរដ្ឋដែលមានការទទួលខុសត្រូវចំពោះជាតិមាតុភូមិ។ ឯកឧត្តម គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ក្នុងពិធីសម្ពោធអាគារសិក្សាមួយខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សា ញ ឃុំ ញ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែឧសភា នេះ បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់...

  រតនគិរី ៖ អនុប្រធានការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តរតនគិរី នៅថ្ងៃទី២៦ ខែឧសភា នេះ បានជួបសំណេះសំណាលជាមួយអ្នកគាំទ្រ និងសកម្មជនបក្សប្រជាជន ជាខ្មែរឥស្លាម ជាង២០០គ្រួសារ នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋខ្មែរឥស្លាម...