​ភ្នំពេញ ៖ លោក រ៉ុង ឈុន សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បញ្ជាក់​ថា លោក​នឹង​ចូលខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការ គ្រប់ពេលវេលា ដោយ​ពុំ​ភ័យខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​ឡើយ ។ ​លោក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ ទៅ​បើក​ជំនុំជម្រះ ក្នុង​ករណី​ដឹកនាំ​កម្មករ​បង្ក​ហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​អំឡុង​ឆ្នាំ​២០១៣​និង​ចុងឆ្នាំ​២០១៤​។ ​លោក រ៉ុង ឈុន...

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវបេតុងអារមេចំនួន ២ខ្សែ ប្រវែង ៦.១៥០ម៉ែត្រ នៅលើកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ការដ្ឋានសម្រេចចាក់បេតុងបានប្រវែង ៥.០២០ម៉ែត្រ លើប្រវែង ៦.១៥០ម៉ែត្រ ត្រូវជា ៨២%នៃគម្រោង៕

​ភ្នំពេញ​៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៣​លើក ក្នុង​នោះ​ យប់ ១១​លើក បណ្តាល​អោយ​មនុស្ស​ស្លាប់ ៥​នាក់ ( ប្រុស ) រង​របួស​ធ្ងន់ ៩​នាក់ ( ស្រី ២​នាក់ ) និង​របួសស្រាល...

បាត់ដំបង ៖ ​សត្វ​ស្វា​ខ្មៅ​ប្រមាណ​ជាង​៣០​ក្បាល ​ ត្រូវ​បាន​ប្រជាពលរដ្ឋនៅ​ក្នុង​សហគមន៍​ ប្រទះ​ឃើញ​ដេក​ងាប់​ជា​ហូរហែ  ទាំ​ង​នៅ​លើ​ដី​បែក​ក្រហែង ​ ក៏ដូចជា​នៅ​តាម​មែក ឈើ​ ផងដែរ​។ សត្វ​ស្វា​ទាំងនេះ​ បាននាំគ្នា​រត់គេច​ពី​តំបន់​ភ្លើង​ឆេះ​ព្រៃ​ហើយ ​ មក​រស់​នៅ​កន្លែង​ដែល​គ្មាន​ទឹក​មួយ​តំណក់​ថែមទៀត  ​ទើប​ធ្វើ​អោយ​ពួកវា​ដេក​ងាប់​យ៉ាង​វេទនា​ បើទោះបីជា​ខាង​សហគមន៍​បាន​នាំគ្នា​ជីក​ដី​បង្កើត​ជា​ថ្លុក ​និង​បឹង​សិប្បនិម្មិត​ក៏ដោយ ។ នៅក្នុង​រយៈពេល​ពីរ​ថ្ងៃ ​ដោយ​ចាប់ពី​ថ្ងៃទី​២៨ ​និង​ទី​២៩  ខែមេសា  ឆ្នាំ​២០១៦​  គឺ​នៅក្នុង​តំបន់​អតីត​ព្រៃ​លិច​ទឹកជា​ដែន​ជំ​រកត្រី​ពង ​...

កំពង់ចាម​ ៖​ គ្រោះថ្នាក់​ចរាចរ​ណ៍ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ បណ្ដាល​ឲ្យ​មនុស្ស​​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​ បាន​រង​របួស​ធ្ងន់ ។ហេតុការណ៍​ បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​២២និង​៤៥​នាទី​យប់​ថ្ងៃទី​៩​ មករា ​ឆ្នាំ ២០១៦ ​នៅលើ​ផ្លូវជាតិ​លេខ​៦ ​ស្ថិតក្នុង​ភូមិ​តា​សែន​ឃុំ​សូរ​ទិព្វ​ស្រុក​ជើងព្រៃ​ខេត្ត​កំពង់​ចាម ។​ សក្សី​នៅ​កន្លែងកើត​ហេតុ​ បានអោយ​ដឹងថា​ នៅមុន​ពេល​មាន​ហេតុ​ការណ៍​​នេះ​កើតឡើង​គេ​ឃើញ​មាន​យុវជន៤​នាក់​ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​ C125 ​ពាក់​ស្លាក​ លេខ​ព ​1CQ6021 ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ។ប្រភព បាន​​បន្តថា​ ពេល​មកដល់​កន្លែង​កើតហេតុ​ម៉ូតូ​ខាងលើ​ក៏​បុក​ជាមួយ​រថយន្ត​១គ្រឿង​​...

ដោយសារអ្នកដែលប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងប្រទេសកម្ពុជា តែមានការកើនឡើង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៧នេះបានជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់បន្តបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមគោលដៅរបស់ខ្លួន ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ និង សណ្ដាប់ធ្នាប់សាធារណៈ។ ភ្នំពេញ៖ សម្តេចក្រឡាហោម សរ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញអោយមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សហការគ្នាបន្តបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មគ្រឿងញៀនដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន...

ភ្នំពេញ៖ អង្គការ JICA ដែល​ជា​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រៀបចំ​សិក្ខាសាលា​មួយ ស្ដីពី​ការ​ធ្វើ​ទំនើបកម្ម​ការងារ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ ដើម្បី​បណ្ដុះបណ្ដាល​ពី​របៀប​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​កម្ពុជា ដែល​មាន​សមត្ថភាព​អាច​ធានា​នូវ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ចរាចរណ៍ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើន​មាន​គ្រោះថ្នាក់​ចរាចរ​ជា​ហ​ថា​ហេតុ និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​កម្ពុជា ។​ ​ថ្លែង​បើក​សិក្ខាសាលា​ខាងលើ​លោកជំទាវ មិន ម៉ា​រ៉ាវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងអំណរគុណ​ជា​ខ្លាំង ចំពោះ​រដ្ឋាភិបាល​ជប៉ុន...