តាកែវ ៖ បើទោះបីជាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តតាកែវ រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានការធ្លាក់ចុះក៏ដោយ ប៉ុន្តែវានៅតែបន្តឆក់យកជីវិតមនុស្សប្រមាណ៤៦នាក់ និងបង្កឲ្យមនុស្សជាច្រើនទៀតរងរបួស។ លោក ប៉ុក ពលរិទ្ធ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោគ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវបានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តតាកែវ បានកើតឡើងចំនួន៦៣លើក បណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សចំនួនជាងមួយរយនាក់ ក្នុងនោះស្លាប់ចំនួន៤៦នាក់ រងរបួសធ្ងន់-ស្រាល ចំនួន៩៦នាក់ និងបណ្ដាលឲ្យខូចខាតមធ្យោបាយធ្វើដំណើរ និងទ្រព្យសម្បត្តិមួយចំនួនផងដែរ។ លោក បានបញ្ជាក់ថា...