ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនាទីសី្តការក្រសួង ព្រឹកថ្ងៃទី២១ ខែសីហានេះ លោកសាស្ត្រាចារ្យ ហ្ស៊ីនិក អ៊ីសម៉ាន់ ប្រធានវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ ប្រទេសហុងហ្គារី ស្នើលោកជំទាវ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគាំទ្រលើគម្រោងស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យានៅតំបន់កោះកេរបន្តទៀត ។ លោកសាស្ត្រាចារ្យ បានជម្រាបជូនលោកជំទាវថា កន្លងមកលោកបានសិក្សាស្រាវជ្រាវ និងធ្វើកំណាយទាក់ទងនិងវិស័យបុរាណវិទ្យា នៅតំបន់ប្រាសាទកោះកេរ ដោយមានកិច្ចសហប្រតិបតិ្តការជាមួយអាជ្ញាធរអប្សរា ដែលសព្វថ្ងៃនេះ តំបន់ប្រាសាទកោះកេរ គឺស្ថិតនៅក្រោមអាជ្ញាធរព្រះវិហារវិញ។...

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានស្នើលោកសាស្ត្រាចារ្យ Hans Leisen នាយកអង្គការគម្រោងអភិរក្សអប្សរារបស់ប្រទេសអាល្លឺម៉ង់ ជួយបណ្ដុះបណ្ដាលមន្រី្តវប្បធម៌ លើជំនាញជួសជុលប្រាសាទឥដ្ឋ។ ក្នុងជំនួបជាមួយមន្ត្រីជំនាញអាល្លឺម៉ង់នាព្រឹកថ្ងៃទី១៧ សីហានេះ លោកជំទាវរដ្ឋមន្រី្ត បានមានប្រសាសន៍ថា ដោយសារអង្គការគម្រោងអភិរក្សអប្សរារបស់ប្រទេសអាល្លឺម៉ង់ (ហៅកាត់GACP)នេះមានជំនាញខាងឥដ្ឋ កំបោរបាយអរពិសេសប្រាសាទសំបូរព្រៃគុក ភាគច្រើននៃប្រាសាទសាងសង់ឡើងពីឥដ្ឋទាំងអស់នោះ ទើបលោកជំទាវស្នើឲ្យភាគីអាល្លឺម៉ង់ អាចបញ្ចូលជាការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលអាចបញ្ជូនមន្រី្តរបស់អាជ្ញាធរសំបូរព្រៃគុក ទៅទទួលការបណ្ដុះបណ្ដាលជាមួយអាជ្ញាធរអប្សរានៅសៀមរាប ឬក៏អាចឲ្យអ្នកជំនាញរបស់អង្គការមកសិក្សាស្វែងយល់...

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងថា កម្ពុជាបានដាក់នូវបេតិកភណ្ឌអរូបិយរបស់កម្ពុជាចំនួនបីទៀត ដើម្បីចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្នុងកិច្ចសម្ភាសន៍នាព្រឹកថ្ងៃទី១៧ សីហានេះ លោកជំទាវភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាបានដាក់បេតិកភណ្ឌវប្បធម៌ អរូបីចំនួន៣បន្ថែមទៀត ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នាពេលខាងមុខនេះ។ លោកជំទាវបន្តថា បន្ទាប់ពីបានដាក់បញ្ចូលចាប៉ីដងវែងខ្មែរ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ ក្រុមបច្ចេកទេសរបស់ក្រសួង បានបន្តសិក្សារៀបចំឯកសារល្ខោនខោល...

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍រង់ចាំទស្សនារយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃទី០៥ និងទី០៦ ខែសីហាកន្លងទៅនេះ ដែលមានការដាក់តាំងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ មហោស្រពសិល្បៈដណ្ដាំស្ល ម្ហូបអាហារលើកទី១៨ និងការបង្ហាញទម្រង់ម៉ូតសំលៀកបំពាក់ប្រពៃណីខ្មែរជាច្រើនទម្រង់ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះ មានការគាំទ្រដោយក្រសួងពាណិជ្ជកម្ម សហការរៀបចំជាមួយវិស័យឯកជន និងដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមានការចូលរួមឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនឯកជននានា និងនាយកដ្ឋានអភិវឌ្ឍវប្បធម៌ ដើម្បីថែរក្សាលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ និងផ្សព្វផ្សាយពី ទំនៀមទម្លាប់ទម្រង់អាពាហ៍ពិពាហ៍ សំលៀកបំពាក់ប្រពៃណីជាតិ ជាមួយនឹងម្ហូបអាហារខ្មែរឲ្យកូនចៅ ជំនាន់ក្រោយៗបានដឹង...

តាកែវ ៖ បើទោះបីជាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តតាកែវ រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានការធ្លាក់ចុះក៏ដោយ ប៉ុន្តែវានៅតែបន្តឆក់យកជីវិតមនុស្សប្រមាណ៤៦នាក់ និងបង្កឲ្យមនុស្សជាច្រើនទៀតរងរបួស។ លោក ប៉ុក ពលរិទ្ធ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោគ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវបានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តតាកែវ បានកើតឡើងចំនួន៦៣លើក បណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សចំនួនជាងមួយរយនាក់ ក្នុងនោះស្លាប់ចំនួន៤៦នាក់ រងរបួសធ្ងន់-ស្រាល ចំនួន៩៦នាក់ និងបណ្ដាលឲ្យខូចខាតមធ្យោបាយធ្វើដំណើរ និងទ្រព្យសម្បត្តិមួយចំនួនផងដែរ។ លោក បានបញ្ជាក់ថា...