ភ្នំពេញ​៖ ​ដូច​ជា​ការ​គ្រោង​ទុក សិល្បករ​កម្ពុជា​ប្រមាណ​ជាង​២០​រូប​ នឹង​ចូល​រួម​ជា​កិត្តិយស​ក្នុង​មហោ​ស្រព​វប្បធម៌​អន្តរជាតិ​លើកទី​៤ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​​​ពី​ថ្ងៃ​ទី២៦ កញ្ញា ២០១៥ ដល់​ថ្ងៃទី​១៧ មករា ២០១៦ នៅ​ទីក្រុង​លីល ​ប្រទេស​បារាំង​ ក្រោម​ប្រធាន​បទ​ "ការ​កើត​ឡើង​វិញ​" (Renaissance)។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​។ ​ក្នុង​រយៈ​ពេល​៤​ខែ ​ស្នាដៃ​របស់​សិល្បករ​កម្ពុជា​ចំនួន​២០​រូប​នឹង​ត្រូវ​ដាក់​តាំង​​​​ជូន​សាធារណ​ជន​ទស្សនា នៅ​ក្នុង​មហោ​ស្រព​វប្បធម៌​ដ៏​មហោ​ឡារិក​នេះ ដោយ​​មាន​ការ​អញ្ជើញ​ចូល​រួមផង​ដែរ​ពី​សិល្បករ​មក​ពី​ក្រុង​សេអ៊ូល​ រីយ៉ូ  ឌីត្រយ និង​​​​អេដ​ហូវែន​។ ការ​អញ្ជើញ​សិល្បករ​កម្ពុជា​ទៅ​ចូល​រួម​នៅ​​ក្នុង​ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​ការ​ទទួល​ស្គាល់ ​ដ៏​ធំធេង​ចំពោះ​ភាព​រស់​រវើក​នៃស្នាដៃ​សិល្បៈ​កម្ពុជា។ បើតាម​សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បញ្ជាក់​ទៀត​ថា...