ភ្នំពេញ​៖ លោក ហ៊ឹម វិបុលផល ប្រធាន​នាយក​ដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បះ​ បាន​បា្រប់​ឲ្យដឹង​នៅ​ថ្ងៃនេះ​ថា​ ការបា្ររព្ធ​បើក​មហោ​ស្រព​បង្ហើរ​ខ្លែង​ គឺ​ដើម្បី​ពង្រីក​ និង​ផ្សព្វ​ផ្សាយ​វប្បធម៌​ លើ​វិស័យ​ខ្លែង​ខ្មែរ​លើ​ឆាក​អន្តរជាតិ ​និង​ប្រើ​បា្រស់​សក្តានុពល​វប្បធម៌​ខ្មែរ​ជា​គ្រឹះ​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ និង​រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ។ ​ពិសេស​ប្រែក្លាយ​ព្រះរាជាណា​ចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​ខែ្មរ​ ព្រម​ទាំង​អប់រំ​កូន​ចៅ​ជំនាន់​ក្រោយ​ឲ្យ​ទទួល​យក ​និង​ថែ​រក្សា​នូវ​​ទំនៀម​ទម្លាប់​ប្រពៃណី ​នៃ​ការ​បង្ហើរ​ខ្លែង​ខ្មែរ​ទៅ​អនាគត​ ។ ជា​រៀង​រាល់​ឆ្នាំ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បះ ​តែង​តែ​បា្ររព្ធ​ពិធី​បើក​មហោ​ស្រព​បង្ហើរ​ខ្លែង​ខ្មែរ​ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស...

​ព្រះវិហារ​៖​ប្រាង្គ​ប្រាសាទព្រះវិហារ​គឺជា​ស្នាដៃ​ស្ថាបត្យកម្ម​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​ប្រៀប​បាន​នឹង​ត្បូង​ពេជ្រ​ដ៏​ពិសិដ្ឋ​មិនអាច​កាត់ថ្លៃ​បាន​របស់​ប្រទេស​កម្ពុជា​រួម​ជាមួយនឹង​ប្រវត្តិសាស្ត្រ​ប្រកបដោយ​ភាព​ជោគជ័យ​និង​មាន​កិត្តិ​ស័ព្ទ​ល្បីល្បាញ​ទូទាំង​សកលលោក ហើយ​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​មាន​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ទៅលេង​កំសាន្ត​ជា​ហូរហែ​។ ​ ​​លោក​គង់ វិបុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ទៀត​ថា អច្ឆរិយៈ​វត្ថុ​សំណង់​ស្ថាបត្យកម្ម​ប្រាសាទព្រះវិហារ​ត្រូវ​បាន​អង្គការ​យូណេស្កូ​សំរេច​ចុះឈ្មោះ​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​៧​ខែ​កក្កដា​ឆ្នាំ​២០០៨​នៅ​ទីក្រុង​កេ​បិ​ច​នៃ​ប្រទេស​កាណាដា ហើយ​ដោយសារតែ​ភាព​អស្ចារ្យ​និង​មាន​វិសាលភាព​ល្បី​ខ្ទរខ្ទារ​ពាសពេញ​ពិភពលោក​នោះ​គឺជា​រៀងរាល់ថ្ងៃ​ប្រាសាទព្រះវិហារ​តែងតែមាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​ទស្សនា​ស្វែងយល់​ពី​សំណង់​ប្រាសាទបុរាណ​ដែល​មាន​ក្បូរក្បាច់​រចនា​ឡើង​យ៉ាង​ល្អ​ឯក​នេះ​ជា​យ៉ាងច្រើន​កុះករ​។​ ​ចំពោះ ភូមិសាស្ត្រ​ខេត្តព្រះវិហារ​នោះ​ដែរ​ត្រូវ​បាន​លោក​គង់ វិបុល​លើកឡើង​ឲ្យ​ដឹង​ថា ខេត្តព្រះវិហារ​គឺជា​តំបន់​ខ្ពង់រាប​ជួរ​ភ្នំ​គ្រប់​ដណ្តប់​ទៅ​ដោយ​ព្រៃឈើ​មាន​ស្ទឹងសែន​ហូរ​កាត់​រួច​ហូរ​ធ្លាក់​ទៅ​ខេត្តកំពង់ធំ​និង​សំបូរ​ធនធានធម្មជាតិ​ទាំង​នៅ​លើ​ដី​និង​ក្រោម​ដី ជាពិសេស​នោះ​គឺ​សំបូរ​ទៅ​ដោយ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ដែល​មាន​ប្រាសាទបុរាណ​រហូត​ជាង​២៤៥​ប្រាសាទ​ផ្តល់​តំលៃ​មហាសាល​ដល់​វិស័យ​ទេសចរណ៍​ជាតិ​។ ជាក់ស្តែង​ដូចជា​ប្រាសាទព្រះវិហារ ប្រាសាទ​ព្រះ​ខ័​ណ​និង​ប្រាសាទ​កោះ​កែរ​ជាដើម​ដែល​សុទ្ធសឹងតែ​ជា​កំពូល​បញ្ញាញាណ​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​របស់​មនុស្ស​ជាតិខ្មែរ ហើយក៏​ភស្តុតាង​ដ៏​ល្អ​ឯក​ផ្នឹ​ក​ខាង​សិល្បៈ​ប្រពៃណី​វប្បធម៌​និង​អារ្យធម៌​និង​ជា​ទស្សនីយភាព​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​របស់​មនុស្សលោក​ផង​ដែរ​។ ​​​លោក​គង់ វិបុល​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ប្រាសាទព្រះវិហារ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​នៅ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃឡង់ដ៍​មាន​ចំងាយ​១០៨​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តព្រះវិហារ​(​ស្រុក​ត្បែងមានជ័យ​)​តាមផ្លូវ​លេខ​២១១​។ ប្រាសាទព្រះវិហារ​មាន​ទំហំ​៨០០​ម៉ែត្រ​គុណ​៤០០​ម៉ែត្រ​ស្ថិត​នៅ​លើ​ភ្នំ​ព្រះវិហារ​មាន​កំពស់​៦២៥​ម៉ែត្រ​នៅ​តាម​ជួរ​ភ្នំ​ដងរែក​ដោយមាន​ចំណោត​ខ្លាំង​ពី​ផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រាង​ទេរ​ពី​ប្រទេស​ថៃឡង់ដ៍ ។ លោក​បញ្ជាក់​ថា ប្រាសាទព្រះវិហារ​មាន​ច្រក​៣​ចូល​ទៅ​កាន់​ប្រាសាទ​ក្នុង​នោះ​មាន​ច្រកចូល​តាម​ប្រទេស​កម្ពុជា​យើង​គឺ​ចូល​តាម​ស្វាយ​ជ្រុំ​ដែល​ជា​ផ្លូវ​ចាស់​មាន​កាំជណ្តើរ​ឡើង​ទៅ​កាន់​កំពូលភ្នំ​ដងរែក​នៃ​ប្រាសាទព្រះវិហារ ហើយ​ច្រក​ដែល​ភ្ញៀវ​ទេសចរ​និយម​ឡើង​នោះ​គឺ​ផ្លូវ​គ​១​ដែល​ជា​ផ្លូវ​ជួសជុល​ចាក់​បេតុង​សំរាប់​ឡើង​ទៅ​កាន់​ប្រាសាទព្រះវិហារ​ដែរ​ព្រោះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៅលើ​កំពូលភ្នំ​និង​ច្រកចូល​មួយទៀត​គឺ​តាម​ប្រទេស​ថៃ​ដែល​តាម​ច្រក​នេះ​ភ្ញៀវ​ទេសចរ​បរទេស​ចូលចិត្ត​ធ្វើដំណើរ​ណាស់​។​ ​យោង​តាម​ឯកសារ​របស់​មន្ទីរ​វប្បធម៌​ខេត្តព្រះវិហារ​រៀបរាប់​ឲ្យ​ដឹង​ថា​ប្រាសាទព្រះវិហារ​ជា​ប្រភេទ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក​ដែល​ពី​ដើម​មាន​ឈ្មោះថា «​ស្រី​សិខរី​ស្វា​រៈ​»​ប្រែ​ថា បារមី​ភ្នំ...