សៀមរាប ៖ ព្រលានយន្តហោះអន្តរជាតិថ្មី ដែលគ្រោងបោះទុនប្រមាណ៩០០លានដុល្លារ អាមេរិក នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយនេះហើយ ព្រោះកិច្ចព្រមព្រៀង និងនីតិវិធីច្បាប់នានារវាងរដ្ឋាភិបាល នឹងក្រុមហ៊ុនវិនិយោគបានបញ្ចប់រួចរាល់ហើយ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៤ សីហានេះថា ព្រលានយន្តហោះដែលមានទីតាំងស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប ដែលស្ថិតនៅលើផ្ទៃដី ប្រមាណ៧៥០ហិកតា នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយនេះហើយ ព្រោះអ្វីៗស្ថិតតែក្នុងដំណាក់កាលចរចារវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា SCA ប៉ុណ្ណោះ។...

បាត់ដំបង ៖ មកដល់ពេលនេះ តម្លៃស្រូវសែនក្រអូបរបស់កសិករខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមធ្លាក់ចុះបន្តិចវិញហើយ គឺពីតម្លៃ១០០០រៀល ក្នុង១គីឡូក្រាម មកនៅត្រឹមជាង៨០០រៀល ក្នុង១គីឡូក្រាម។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ឧកញ៉ា ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា។ លោកឧកញ៉ា ភួ ពុយ បានឲ្យដឹងថា កាលពីសប្តាហ៍ មុនកន្លងទៅនេះ ខណៈដែលប្រជាកសិករ បានចាប់ផ្តើមប្រមូលផលនៅដើមដៃ តម្លៃស្រូវបានឡើងខ្ពស់រហូតដល់ជាង១០០០ រៀលក្នុង១គីឡូក្រាម...

កំពត ៖ មន្ត្រីនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឲ្យដឹងថា ទិន្នផលនេសាទសមុទ្រខេត្តនេះ នៅក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៧ បានកើនឡើង ១០ភាគរយ បើប្រៀបធៀបទៅ នឹងរយៈដូចគ្នាក្នុងឆ្នាំ០១៦ តែប្រជានេសាទក្នុងខេត្តនេះ បានត្អូញត្អែរថា ពួកគេនេសាទមិនបានដូចពេលមុនៗ ហើយប្រជានេសាទមួយចំនួនបានបោះបង់របរនេះ ទៅធ្វើជាកម្មករនៅតាមបណ្តាខេត្ត ក្រុងផ្សេងៗ និងប្រទេសថៃដើម។ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក សរ សារិន បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦...

ភ្នំពេញ ៖ គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង៥,១៤៥លានរៀល ត្រូវនឹង១,២៨៦លានដុល្លារអាមេរិក ស្មើជាង៧៥% នៃអត្រាកំណើនសម្រាប់ឆ្នាំ២០១៧។ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃនាយកដ្ឋានពន្ធដារបានលើកឡើងនៅក្នុងកិច្ចប្រជុំ បូកសរុបការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធប្រចាំខែ កក្កដា និងរយៈពេល៧ខែ ឆ្នាំ២០១៧ នេះថា ដោយមានការខិតខំ ប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៅក្នុងការប្រមូលចំណូលពន្ធ...

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជាជាប់ជាឯតទគ្គករទទួលបានកំណើនទាំងប្រាំបី ក្នុងពិភពលោក ដែលសសម្រេចបានកំណើនសេដ្ឋកិច្ច៧,៧ ភាគរយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ថ្លែងក្នុងជំនួបជាមួយលោកជំទាវ Donica Pottie (ដូនីកា ភូតទី) ឯកអគ្គរាជទូតថ្មី នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រ កម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មី...

ភ្នំពេញ ៖ ផ្សារទំនើបសូរិយា ដែលបានចំណាយទឹកប្រាក់ប្រមាណ៥លានដុល្លារ បានបញ្ចប់ការជួសជុលហើយ និងត្រៀមបើកសម្ពោធ ជាផ្លូវការ នៅខែតុលា ឬ នៅចុងឆ្នាំនេះ។ លោក ហាប់ រិទ្ធី នាយកគ្រប់គ្រងទូទៅ នៃផ្សារទំនើបសូរិយា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ សីហានេះថា ការជួសជុលផ្សារទំនើបដែលចំណាយប្រាក់ជាង៥លានដុល្លារនេះ បានបញ្ចប់ជាស្ថាពរហើយ និងគ្រោងបើកសម្ពោធ នៅចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។ការជួសជុលនេះ បានធ្វើឲ្យផ្សារទំនើបដំបូងគេនៅរាជធានីភ្នំពេញនេះ ទាក់ទាញនូវភោជនីយដ្ឋាន និងផលិតផលថ្មីៗ...

តាកែវ ៖ មន្ត្រីក្រសួងកសិកម្ម បានប្រាប់ប្រជាកសិករដែលចិញ្ចឹមគោ សូមកុំមានការព្រួយបារម្ភពីបញ្ហាទីផ្សារលក់សាច់គោ ព្រោះបច្ចុប្បន្នតម្លៃសាច់គោមានតម្លៃខ្ពស់ ។ ដោយសារតែមានការខ្វះខាតសាច់ ទើបមានការនាំចូលសត្វគោពីក្រៅប្រទេស មកកាន់ទីផ្សារប្រទេសកម្ពុជា ។ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្លែងនៅក្នុងពិធីចាក់វ៉ាក់សាំងជំងឺអុតក្ដាម និងជំងឺសាទឹកដល់គោរបស់ប្រជាកសិករនៅក្នុងសង្កាត់បារាយ៍ ក្រុងដូនកែវ នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៧នេះ...

ភ្នំពេញ ៖ តំណក់ប្រេងកម្ពុជា ដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំជាយូរមកហើយ រំពឹងទទួលបាននៅឆ្នាំ២០២០ ខាងមុខនេះ ស្របពេលរដ្ឋាភិបាលនឹងផ្តល់លិខិតអនុញ្ញាតឲ្យក្រុមហ៊ុន Kris Energy ចាប់ផ្តើម ផលិតកម្មរបស់ខ្លួន។ លោក ជាប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតកម្ពុជា និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី០៩ ខែសីហា ម្សិលម៉ិញថា រដ្ឋាភិបាលនឹងផ្តល់លិខិតអនុញ្ញាតឲ្យក្រុមហ៊ុន KRISENERGY ដើម្បីចាប់ផ្តើមសកម្មភាពវិនិយោគ និងឈានទៅទាញយកប្រេងឆៅនៅតំបន់ប្លុកA នៅចុងខែសីហានេះ...

កំពង់ស្ពឺ ៖ ស្ករត្នោតកំពង់ស្ពឺបើគិតត្រឹមខែសីហា ឆ្នាំ២០១៧នេះ មានក្រុមហ៊ុនចំនួន ៥ហើយកំពុងបញ្ជាទិញដើម្បីកែច្នៃនាំចេញ ។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងថា ឆ្នាំ២០១៧នេះ មានក្រុមហ៊ុន៥ ហើយបានបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ហើយក្នុងនោះមានក្រុមហ៊ុនធំមួយឈ្មោះ ហ្វីណែតជ័រទិញ ដែលមានបរិមាណសរុបប្រមាណ ១៤៥ តោនទៅកាន់ទីផ្សារអន្តរជាតិ។ លោក បានបន្តទៀតថា តម្លៃស្ករត្នោតក្នុង ១ គីឡូលក់ថ្លៃ ៦២០០...

ភ្នំពេញ ៖ ជើងហោះហើរអន្តរជាតិថ្មីតភ្ជាប់ពីខេត្តព្រះសីហនុ និងទីក្រុងកូឡាឡាំពូ ចាប់ផ្តើមហោះហើរជាផ្លូវការហើយ នៅថ្ងៃទី ៩ ខែសីហានេះ របស់ក្រុមហ៊ុន AirAsia ។ លោក Sepencer Lee ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន AirAsia Berhad បានថ្លែងនៅក្នុងសេចក្តីថ្លែងការរបស់ខ្លួន នៅថ្ងៃទី ៩ខែសីហានេះថា ការតភ្ជាប់ជើងហោះហើរថ្មីនេះ បង្ហាញពីការស្គាល់កាន់តែច្បាស់ពីវិស័យទេសចរចម្រុះ និងដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងជាពិសេស តម្រូវការកើនឡើងគោលដៅឆ្នេរសមុទ្រតែម្តង។ លោក...