ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានពិភាក្សាសេចក្តីព្រាងស្តីពីការលើកទឹកចិត្តនិងការបង្កើតកម្មវិធីសម្រាប់អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលធ្វើឡើងនៅឩត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅថ្ងៃទី ២២មិថុនានេះ។ ឯកឩត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅថ្ងៃទី ២២ខែមិថុនានេះថា ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺលើកទឹកចិត្ត និងការបង្កើតកម្មវិធីគោលនយោបាយជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានដែលមានតម្លៃសមរម្យ សំដៅធ្វើឲ្យប្រជាជនទូទាំងប្រទេសឲ្យមានលំនៅឋានសមរម្យអាចរស់នៅបានប្រកបដោយសុខុមាលភាពសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឩត្តម បានបន្តទៀតថា គោលបំណង និងគោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ការចូលរួមចំណែកដល់ការទទួលបានលំនៅឋានសមរម្យ សម្រាប់ក្រុមគ្រួសារដែលមានចំណូលទាប និងមធ្យម ហើយជាការលើកម្ពស់សុវត្ថិភាព...

បន្ទាយមានជ័យ ៖ ផ្លែត្របែកធម្មជាតិ មង្គលបូរី ដែលល្បីឈ្មោះនៅក្នុងខេត្តបន្ទាយមានជ័យ ឫ អាចថា នៅបណ្តោយផ្លូវជាតិលេខ៥តែម្តង នៅឆ្នាំ២០១៧នេះ បានប្រឈមនឹងការធ្លាក់ចុះតម្លៃបន្តិច បើធៀប នឹងឆ្នាំ២០១៦ កន្លងមក ហើយទីផ្សារលក់បោះដុំ និងលក់រាយក៏រអាក់រអួលដែរ។ លោក មួរ បេងលឹម ម្ចាស់ចម្ការត្របែកធំមួយ ក្នុងចំណោមចម្ការ ត្របែកធម្មជាតិមង្គលបូរី នៅតាមដងស្ទឹងមង្គលបូរី ភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី...

  កំពង់ធំ ៖ នៅឆ្នាំ២០១៧នេះ រមណីយដ្ឋានទំនប់បង្ហៀរទឹកស្ទឹងជីនិត បានអំណោយផល ដល់ភ្ញៀវទេសចរ មកលេងកម្សាន្តមួយឆ្នាំពេញ ទាំងក្នុងរដូវវស្សា និងរដូវប្រាំង ដោយសារតែមាន ទឹកភ្លៀង ធ្លាក់ច្រើន តាំងពីចុងរដូវប្រាំង ក្នុងអំឡុងខែ ឧសភាមកនោះ ដោយខុសពីឆ្នាំមុនៗ ដែលរមណីយដ្ឋាន នេះ មានទឹកគ្រប់គ្រាន់សម្រាប់ឲ្យភ្ញៀវមកលេងកម្សាន្ត តែនៅរដូវវស្សាតែប៉ុណ្ណោះ។ រមណីយដ្ឋានស្ទឹងជីនិត ជាប្រព័ន្ធធារាសាស្ត្រដ៏ធំ១ ស្ថិតនៅភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុក...

ភ្នំពេញ ៖ របរជួសជុលម៉ូតូបាននិងកំពុងរីកលូតលាស់ខ្លាំងក្នុងពេលបច្ចុប្បន្ន គេសង្កេតឃើញមាន ការដាក់ទីតាំង នៅតាម ដងផ្លូវនានាជាច្រើន ក្នុងទីប្រជុំជន។ មុខរបរនេះ ជាជំនាញមួយ ដែលធ្វើអោយប្រជាពលរដ្ឋមួយចំនួន មានការងារធ្វើ និងងាយស្រួលរកប្រាក់ចំណូល។ ជាងម៉ូតូដែលដាក់ឧបករណ៍ ជួសជុល និងប៉ះអ៊ុត នៅតាមចិញ្ចើមផ្លូវ ជាច្រើនរូប នៅថ្ងៃទី ២១ ខែមិថុនា នេះ បានលើកឡើងថា ដោយសារតែពួកគេ មិនមានប្រាក់រៀនជំនាញធំៗ...

ក្រោយកំណត់ហេតុនៃកិច្ចប្រជុំមួយបានឯកភាពយកខែសីហាខាងមុខនេះ សម្រាប់រៀបចំកិច្ចប្រជុំជាន់ ខ្ពស់លើកទី០៦ នៅប្រទេសសិង្ហបុរី។ ក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញា សឹង្ហបុរី ធ្វើការចុះហត្ថលេខារួមគ្នាលើកំណត់ហេតុនៃកិច្ចប្រជុំជាន់ខ្ពស់លើកទី០៥ ស្តីពីកិច្ចសហប្រតិបត្តិការ កម្មសិទ្ធិឧស្សាហកម្ម។ ភ្នំពេញ៖ យោងតាមព័តមានបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក លើផេករបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងទៀតថា ពិធីចុះហត្ថលេខាខាងលើនេះធ្វើឡើង រវាងឯកឧត្ដម...

ប្រធានការិយាល័យច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំអង្ករចេញបានបង្ហាញថា បើគិតត្រឹម រយៈពេល ៥ខែដើមឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបាន២៥ ម៉ឺនតោនមានកំណើន ១០%។ ភ្នំពេញ៖ លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រធានការិយាល័យច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំអង្ករចេញបានថ្លែងនៅថ្ងៃទី២១ ខែមិថុនានេះថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគិតត្រឹមតែឩសភានេះបានចំនួន ២៥ម៉ឺនតោន បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានកំណើន...

  កំពង់ធំ ៖ ដោយសារតែអត្រា នៃការនេសាទត្រីជាលក្ខណៈគ្រួសារលែងសូវបាននោះ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ងាកមកប្រកបរបរនេសាទឈ្លើង ដើម្បីចិញ្ចឹមជីវិត តែតម្លៃបែរជាធ្លាក់ថ្លៃ ខណៈសត្វឈ្លើងចេះតែខ្សត់ទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រជាពលរដ្ឋប្រកបរបរចាប់សត្វឈ្លើង បានរៀបរាប់ថា ពួកគាត់ភាគច្រើន រស់នៅភូមិរការ ភូមិកំរ៉ែង និងភូមិពុកយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ គាត់បន្ដថា ដោយសារតែ ដើម្បីបំពេញសេចក្តីត្រូវការនៅក្នុងជីវភាពប្រចាំថ្ងៃ និងរកថវិកា ផ្គត់ផ្គង់ការសិក្សារបស់កូនៗ...

កោះកុង ៖ ព្រលានយន្តហោះខ្នាតអន្តរជាតិមួយ ស្ថិតនៅខេត្តកោះកុង ដែលគ្រោងបោះទុនវិនិយោគតំលៃ៣៥០លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Union Development Group បាននឹងកំពុងចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២០ ខែមិថុនា ម្សិលម៉ិញថា ការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិនេះ បាននឹងកំពុងចាប់ផ្តើមឈូស ឆាយដី ដើម្បីរៀបចំជាការដ្ឋានហើយ។ ព្រលានយន្តហោះនេះស្ថិតនៅក្នុងស្រុកបទុនសាគរ ខេត្តកោះកុង និងវិនិយោគដោយក្រុមហ៊ុន...

ស្វាយរៀង ៖ សំណង់រោងចក្រចំនួន២ផ្សេងទៀត នៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ និង តាយសេង ២ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បាននឹងកំពុងដំណើរការសាងសង់ ដែលរំពឹងថា នឹងបើកឲ្យដំណើរការនៅឆ្នាំក្រោយ។ លោក ម៉ៅ កុសល ប្រធានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀងកាលពីថ្ងៃទី២០ ខែមិថុនា ម្សិលម៉ិញនេះថា...

បន្ទាយមានជ័យ ៖ ឈ្មួញនាំចូលត្រីពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងថ្ងៃៗ រាប់តោន ត្អូញត្អែរពីការបង់លុយឲ្យសមត្ថកិច្ច មិនថា ជំនាញ ឫមិនជំនាញ បណ្ដាក់គ្នាដូចខ្យង តាំងពីដើមទី រហូតដល់ចប់ មិនដឹងអ្នកណាអាចជួយបាន ។ ក្រៅពីការត្អូញត្អែរនេះ ក្រុមឈ្មួញជាច្រើន ដែលមានជំនាញខាងនាំត្រីពីប្រទេសថៃចូលកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាប់ឆ្នាំមកហើយនោះ បានឲ្យដឹងទៀតថា បើអាចទៅរួច ពួកគាត់សុខចិត្តបង់ពន្ធចូលរដ្ឋក្នុងតម្លៃជាក់លាក់ណាមួយដែលគាត់អាចទៅរួច បើគ្មានសមត្ថកិច្ចណា មកយកលុយដូចបច្ចុប្បន្ន...