ភ្នំពេញ ៖ គោ ប្រាម៉ាន របស់ប្រទេសអូស្ត្រាលី  ដែលល្បីឈ្មោះនៅទូទាំងពិភពលោកបាននាំចូលមកដល់ប្រទេសកម្ពុជា ហើយ ដើម្បីផលិតសាច់ចែកចាយ នៅទីផ្សារកម្ពុជា និងប្រទេស ចិន ថៃ វៀតណាម ជប៉ុន និងប្រទេស មួយចំនួនទៀត។ ថ្លែងប្រាប់ ឲ្យដឹង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក អ៊ឹម វណ្ណារិទ្ធ...

ភ្នំពេញ ៖ អ្នកនាំចេញអង្ករកាលពីពេលថ្មីៗ នេះបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្អាកការនាំចូលអង្ករពីប្រទេសជិតខាង ខណៈដែលវិស័យស្រូវអង្ករកម្ពុជា កំពុងតែជួបបញ្ហាតម្លៃធ្លាក់ចុះនោះ។ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia បានថ្លែងប្រាប់ថា រាជរដ្ឋាភិបាលក៏ដូចជា ស្ថាប័នពាក់ព័ន្ធគួរតែផ្អាកការនាំចូលអង្ករពីប្រទេសជិតខាង និងបង្ក្រាបអង្ករគេច ពន្ធឫក្លែងយីហោ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគក្នុងស្រុក។ លោក បានបន្តទៀតថា រដ្ឋគួរតែធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវ និងដេប៉ូចែកចាយមានការបើកចំហពីប្រភព និងតំបន់ស្រូវដែលទិញពីកសិករផ្ទាល់ ដូច្នោះ...

ភ្នំពេញ ៖ ផ្សារទំនើបក្រោមដីនៃគំរោងវឌ្ឍនៈ នឹងបើកដំណើរការនៅឆ្នាំ២០១៧ខាងមុខនេះ ដែលនេះជាផ្សារទំនើបក្រោមដីទី២ ហើយនៅទីក្រុងភ្នំពេញ។ លោក លឹម ភូស៊ីថាវរិទ្ធ មន្ត្រីគ្រប់គ្រងផ្នែកជួលនៃអាគារវិមានវឌ្ឍនៈបានថ្លែងឲ្យដឹង តាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ កក្កដានេះថា ការសាងសង់ចំណត និងផ្សារទំនើបក្រោមដីនេះបានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំមុន និងរំពឹងថា នឹងអាចបើកដំណើរការនៅត្រីមាសទី៣ ឆ្នាំ២០១៧ខាងមុខ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។ ផ្សារទំនើបនេះ ស្ថិតនៅក្នុងចំណោមអាគារក្រោមដីចំនួន៤ជាន់ ដែលជាន់ក្រោមគេនឹងប្រើប្រាស់ជាផ្សារទំនើប និងជាន់ទី២ ដល់ជាន់ទី៤ ជាចំណតយានយន្ត។ លោក បន្តថា...

​ភ្នំពេញ ៖ ​បច្ចុប្បន្ន​វិស័យ​សំណង់​បាន​ឈានមុខ​គេ​ក្នុង​ការ​រុញច្រាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​វិស័យ​នេះ​បាន​ស្រូប​យក​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ជាង​ ១.៧៥០   (​មួយ​ពាន់​ប្រាំពីរ​រយ​ហាសិប​) ​លាន​ដុល្លា​អាមេរិក​។ ទោះបីជា​បែបនេះ​ក្ដី អ្នកវិភាគ​សេដ្ឋកិច្ច​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ការ​វិវត្ត​របស់​វិស័យ​នេះ​ហាក់​ដូច​ជា​មាន​ល្បឿន​លឿន​ជ្រុល ​និង​គួរតែ​បង្អង់​បន្តិច​វិញ​។​ ​លោក ស្រី ច​ន្ធី អ្នកវិភាគ​ផ្នែក​សេដ្ឋកិច្ច បានលើកឡើង​កាលពី​ថ្ងៃទី​១៤ ខែតុលា​ថា ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​រីកលូត​លាស់​យ៉ាង​ខ្លាំង ​និង​ហាក់​ដូច​ជា​មាន​ល្បឿន​លឿន​ពេក​។ លោក​ កត់​សម្គាល់​ថា​ ​បច្ចុប្បន្ន​ការសាងសង់​សំណង់​ជា​ច្រើន​ដូចជា​បុរី អគារ​ខុន​ដូ ​និង​អគារ​ផ្សេងៗ​ជាដើម​នោះ...

​ភ្នំពេញ៖ យោងតាម​របាយ​ការ​បឋម​នៃ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៣ ​បាន​បង្ហាញថា កម្ពុ​ជា​មាន​កសិករ​ជិត ១,៩ លាន​គ្រួសារ គឺ​ប្រមាណ ៨៥​ភាគរយ កំពុង​ប្រកប មុខរបរ​កសិកម្ម​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៤ កន្លង​មកនេះ ការផលិត​ស្បៀង​សរុប​ចំនួន​ប្រមាណ ជាង ៩ លាន​តោន​ស្រូវ និង​នៅសល់​ស្បៀងអាហារ​ក្រៅពី​ការ​ហូបចុក ដែល​គិត​ជា​អង្ករ​មាន​ជាង ៣ លាន​តោន សម្រាប់​ធ្វើ​ការនាំចេញ​។ ក្នុង​ឆ្នាំ​២០១៤ កម្ពុជា...